ការមានផ្ទៃពោះជាកូនពងគឺជាប្រភេទជំងឺទាក់ទងនឹងសុក ឬហៅថា Gestational Trophoblastic Disease ដែលជាដុំសាច់មួយដុំលូតលាស់ក្នុងស្បូន និងមានលក្ខណៈដូចសុកហើមអ៊ីចឹង។ លក្ខណៈរបស់វាគឺមានសភាពដូចគ្រាប់ទំពាំងបាយជូអញ្ជឹង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនមិនមានការព្យាបាលទេ វានឹងនាំឲ្យទៅជាមហារីកបាន។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីរឿងមួយចំនយនដែលអ្នកត្រូវដឹងអំពីជំងឺកូនពងពេលមានផ្ទៃពោះ។
ស្រ្តីមានផ្ទៃពោះត្រូវតែយកវាចេញភ្លាមៗ
នៅពេលអ្នកត្រូវបានគេរកឃើញថាមានជំងឺកូនពងពេលមានផ្ទៃពោះហើយ អ្នកត្រូវតែរំលូតវាចេញភ្លាមតែម្តង។ កាលណាអ្នកយកវាចេញកាន់តែលឿន ការប្រឈមនឹងជំងឺមហារីកកាន់តែតិច។
តាមដានរយៈពេលមួយឆ្នាំសិន
អ្នកគួរតែធ្វើការតាមដានសុខភាពជាមួយគ្រូពេទ្យរយៈពេលយ៉ាងហោចណាស់មួយឆ្នាំដែរក្រោយពីមានកូនពងរួចដើម្បីឲ្យប្រាកដថា អ្វីៗត្រូវបានកំចាត់អស់ហើយ។ អ្នកក៏គួរតេធ្វើតេស្តច្រើនដែរសម្រាប់រយៈពេលមួយឆ្នាំនេះដើម្បីបញ្ជាក់ថា អ្នកមានសុខភាពល្អបរិបូណ៍ហើយ។
ជំងឺនេះអាចកំណត់រោគវិនិច្ឆ័យដឹងក្នុងត្រីមាសទីមួយ
ជំងឺកូនពងពេលមានផ្ទៃពោះអាចកំណត់រោគវិនិច្ឆ័យដឹងតាមរយៈការថតអេកូនៅរយៈពេលបីខែដំបូង។ គ្រូពេទ្យភាគច្រើនតែងណែនាំឲ្យថតអេកូក្នុងដំណាក់កាលដ៏សំខាន់នេះតែម្តង ប៉ុន្តែបើសិនជាគ្រូពេទ្យធ្វើទេនោះ ចូរស្នើរឲ្យគាត់ធ្វើផងដើម្បីប្រាកដថាអ្វីៗមិនមានបញ្ហាឡើយ។
មិនត្រូវយកកូនឡើយលុះត្រាតែគ្រូពេទ្យអនុញ្ញាត
បើសិនជាអ្នកត្រូវបានរកឃើញថាមានកូនពងក្នុងពេលមានផ្ទៃពោះ ហើយបានរំលូតវាហើយ អ្នកមិនត្រូវមានផ្ទៃពោះម្តងទៀតឡើយលុះត្រាតែមានការអនុញ្ញាតិពីគ្រូពេទ្យ។ អ្នកអាចប្រើថ្នាំគ្រាប់ពន្យាកំណើត ឬវិធីណាក៏បានឲ្យតែពន្យាកំណើតមួយរយៈសិន។ បើសិនជាអ្នកមានផ្ទៃពោះម្តងទៀតដោយមិនបានប្រាប់គ្រូពេទ្យទេនោះ វានឹងមានឱកាសកាន់តែច្រើនក្នុងការកើតជំងឺកូនពងទៀត និងពិបាកកំណត់រោគវិនិច្ឆ័យទៀតផង។
ធ្វើតេស្ត HCG ជាទៀងទាត់
គ្រូពេទ្យជំនាញខាងរោគស្រ្តីនឹងណែនាំអ្នកថាតើពេលណា និងគួរធ្វើតេស្ត HCG ញឹកញាប់ប៉ុណ្ណា។ តេស្តនេះនឹងជួយកំណត់អំពីស្ថានភាពរបស់អ្នកបាន។ កម្រិត HCG ត្រូវតែគ្មានសោះក្នុងរយៈពេលមួយឆ្នាំក្រោយពីរំលូតកូនពងរយៈពេលមួយឆ្នាំ និងមានការបញ្ជាក់ពីគ្រូពេទ្យបានត្រឹមត្រូវ។
ត្រូវតែគិតអំពីឯកសារចាស់ៗដែរ
បើសិនជាអ្នកធ្លាប់មានកូនពងកាលពីមុន ចូរប្រាកដថា អ្នកបានឲ្យគ្រូពេទ្យដឹងផង។ ព្រោះវាអាចនឹងផ្តល់ភាពងាយស្រួលគិតលើការប្រឈមមុខម្តងទៀតបើសិនជាចង់មានផ្ទៃពោះឡើងវិញ។
តាមដានការធ្លាក់ឈាមខ្លាំងនិងហូរទឹករំអិលតាមទ្វារមាស
ការធ្លាក់ឈាមក្នុងពេលមានផ្ទៃពោះគឺជារឿងមួយមិនល្អសោះឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែបើសិនជាអ្នកឃើញធ្លាក់ដុំគ្រាប់ៗពណ៌សរាងដូចគ្រាប់ទំពាំងបាយជូរតាមទ្វាមាសវិញនោះ អ្នកពិតជាមានបញ្ហាធ្ងន់ធ្ងរហើយ។ ចូរពិគ្រោះជាមួយគ្រូពេទ្យទៅបើសិនជាអ្នកកំពុងតែមានបញ្ហាទាំងនេះហើយ៕