ការកាត់ស្បែកគ្របក្បាលលិង្គ ឬកាត់ចុងគឺជាទំនៀមទម្លាប់តាមបែបសាសនារបស់ជនជាតិជូវីស និងអ៊ីស្លាម និងមនុស្សរស់នៅក្នុងប្រទេសអាហ្វ្រិក និងអូស្ត្រាលីដែរ។ ការកាត់ស្បែកគ្របក្បាលលិង្គក៏អាចជាបញ្ហាមួយនៃទំនៀមទម្លាប់ក្នុងគ្រួសារ អនាម័យផ្ទាល់ខ្លួន ឬដើម្បីបង្ការជំងឺដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ពេលខ្លះអាចនឹងមានជំងឺណាមួយដែលតម្រូវអោយកាត់ស្បែកក្បាលលិង្គតែម្តងដូចជា ពេលដែលស្បែកគ្របក្បាលលិង្គនោះតឹងខ្លាំងពេក ឬមិនអាចព្រលាត់ក្បាលលិង្គចេញមកក្រៅបាន។ ករណីខ្លះទៀត ការកាត់ស្បែកក្បាលលិត្គត្រូវបានណែនាំអោយធ្វើលើក្មេងប្រុសអាយុច្រើន ឬបុរសវ័យចំណាស់ដើម្បីបន្ថយការប្រឈមនឹងជំងឺកាមរោគ ជាពិសេសបុរសដែលរស់នៅក្នុងប្រទេសអាហ្វ្រិកតែម្តង។
សភាបណ្តុះបណ្តាលផ្នែកជំងឺកុមារអាមេរិក (American Academy of Pediatrics, AAP) បានអោយដឹងថា អត្ថប្រយោជន៍នៃការកាត់ស្បែកគ្របក្បាលលិង្គមានអត្ថប្រយោជន៍ច្រើនជាងការប្រឈមមុខ។ ទោះបីជាយ៉ាងណាក៏ដោយ AAP មិនបានណែនាំអោយមានតម្លាប់កាត់ស្បែកគ្រប់ក្បាលលិង្គលើទារកប្រុសទើបកើតគ្រប់គ្នានោះទេ ព្រោះវាអាស្រ័យទៅតាមការសម្រេចចិត្តរបស់ឪពុកម្តាយទារកផ្ទាល់។
ការកាត់ស្បែកគ្រប់ក្បាលលិង្គប្រហែលជាមានអត្ថប្រយោជន៍ដល់សុខភាពច្រើនដូចជា៖
- ងាយស្រួលអនាម័យជាងមុន៖ ការកាត់ស្បែកគ្របក្បាលលិង្គអាចធ្វើអោយក្មេងប្រុសលាងសម្អាតលិង្គកាន់តែស្រួលជាងមុន។ ទោះបីជាយ៉ាងណាក៏ដោយ ការលាងសម្អាតនៅតំបន់ខាងក្រោមស្បែកគ្របក្បាលលិង្គជាទូទៅក៏មានភាពងាយស្រួលដែរ។
- កាត់បន្ថយការប្រឈមនឹងការបង្ករោគនៅផ្លូវទឹកមូដ៖ ការប្រឈមមុខនឹងការបង្ករោគនៅផ្លូវទឹកមូដទាំងអស់នឹងថយចុះខ្លាំង ប៉ុន្តែការបង្ករោគទាំងនេះភាគច្រើនកើតឡើងជាងគេលើបុរសដែលមិនទាន់កាត់ស្បែកគ្របក្បាលលិង្គតែម្តង។ ការបង្ករោគធ្ងន់ធ្ងរភ្លាមៗអាចនឹងបណ្តាលអោយមានបញ្ហាលើតម្រងនោមនៅថ្ងៃអនាគត់បាន។
- កាត់បន្ថយការប្រឈមនឹងជំងឺកាមរោគ៖ បុរសដែលកាត់ស្បែកគ្របក្បាលលិង្គរួចប្រហែលជាថយចុះនូវការប្រឈមនឹងជំងឺកាមរោគជាពិសេសជំងឺអេដស៍តែម្តង។ ប៉ុន្តែការរួមភេទប្រកបដោយសុវត្ថិភាពត្រូវមានជានិច្ច។
- បង្ការបញ្ហាលើលិង្គ៖ ជាម្តងម្កាល ការដែលបន្សល់ទុកនូវស្បែកគ្របក្បាលលិង្គអាចជារឿងពិបាក ឬមិនអាចទាញដើម្បីសម្អាតបាន។ ហេតុដូច្នេះហើយវានឹងធ្វើអោយមានការរលាកនៅលើស្បែកនោះ ឬក្បាលលិង្គទៀត។
- កាត់បន្ថយការប្រឈមនឹងជំងឺមហារីកលិង្គ៖ ទោះបីជាជំងឺមហារីកលិង្គកម្រនឹងកើតមានក៏ដោយ ក៏វាមិនសូវកើតមានជាញឹកញាប់លើបុរសដែលកាត់ស្បែកគ្របក្បាលលិង្គរួចណាស់។ ក្រៅពីនេះ ជំងឺមហារីកមាត់ស្បូនក៏មិនសូវកើតមានលើដៃគូរួមភេទដែរ។
ការកាត់ស្បែកគ្របក្បាលលិង្គប្រហែលមិនមែនជាជម្រើសដែលត្រូវធ្វើទេបើសិនជាអ្នកជំងឺមានបញ្ហាឈាមក្រកក ឬបញ្ហាកំណកឈាម។ លើសពីនេះទៅទៀត ការកាត់ស្បែកគ្របក្បាលលិង្គក៏មិនសាកសមធ្វើលើទារកមិនទាន់ពេញ ហើយស្ថិតនៅការថែទាំជំងឺនៅមន្ទីរពេទ្យដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការកាត់ស្បែកគ្របក្បាលលិង្គមិនប៉ះពាល់ដល់លទ្ធភាពនៃការមានកូនទេ ប៉ុន្តែវាបែរជាជួយជម្រុញដល់ភាពសុខស្រួលខាងផ្លូវភេទទាំងបុរស និងដៃគូទៅវិញ៕