Join with Health.com.kh on Telegram

មៀន ជាផ្លែឈើហូបផ្លែមួយប្រភេទដែលមានរសជាតិផ្អែមឈ្ងុយនៅពេលទុំនិងសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ ទោះបីជាភាគច្រើននៃពួកយើងស្គាល់ ហើយឧស្សាហ៍ទទួលទានផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថាតើផ្លែមៀនមានឥទ្ធិពលល្អយ៉ាងណាខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានផ្លែមៀន ​៖

១. ទប់ស្កាត់ជំងឺមហារីក

នោះក៏ព្រោះតែផ្លែមៀនជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols សារធាតុ flavonoids និងសារធាតុ polysaccharides ដែលមានប្រសិទ្ធភាពកម្ចាត់
រ៉ាឌីកាល់សេរីទប់ស្កាត់ជំងឺមហារីកគួរឱ្យកត់សម្គាល់។

២. ប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ

ផ្លែមៀនមានផ្ទុកសារធាតុ phytochemicals ជួយប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយទប់ស្កាត់ជំងឺនិងបញ្ហាសុខភាពផ្សេងៗដែលបង្កឡើងដោយសារបញ្ហានេះ។

៣. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម

នោះក៏ព្រោះតែផ្លែមៀនមានផ្ទុកសម្បូរទៅដោយជាតិដែកដែលជួយដោះស្រាយនិងទប់ស្កាត់បញ្ហាខ្វះគ្រាប់ឈាមក្រហមបានយ៉ាងប្រសើរ។

៤. បំបាត់ទល់លាមក

ផ្លែមៀនមានផ្ទុកជាតិសសៃនិងជាតិទឹកខ្ពស់ដែលជួយដោះស្រាយបញ្ហាពិបាករំលាយអាហារទល់លាមកឆាប់រហ័ស។

៥. សុខភាពភ្នែក

វីតាមីន B ជាពិសេសវីតាមីន B6 វីតាមីន B12 និងអាស៊ីតហ្វូលិកដែលមានផ្ទកនៅក្នុងផ្លែមៀនជួយកាត់បន្ថយហានិភ័យនៃបញ្ហាភ្នែកជាច្រើន ព្រមទាំងពង្រឹងសុខភាពភ្នែកល្អប្រសើរផងដែរ។

៦. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ផ្លែមៀនជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ polysaccharides ដែលជួយបង្កើនភាពសកម្មនៃកោសិកាគ្រាប់ឈាមសហើយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែប្រសើររឹងមាំឡើង៕