ប្រសិនជាអ្នក ជានារីដែលកើតក្នុងឆ្នាំទាំង៣ខាងលើ អ្នកនឹងមិនចាស់ឡើយក្រោយពេលដែលសម្រាលកូនរួច។ ហេតុអ្វីបែបនេះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំវក
មនុស្សស្រីដែលកើតក្នុងឆ្នាំនេះ ជាអ្នកម្តាយដែលមាននិស្ស័យខ្ពស់ជាមួយកូន។ កូនរបស់គេកើតមកមិនដែលនាំទុក្ខលំបាកដល់អ្នកម្តាយឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកមិនចាស់ឡើយក្រោយកើតកូនរួច។ ជាពិសេស អ្នកនឹងអាចទទួលបានលាភខ្ពស់ផងដែរក្រោយពេលសម្រាលកូនរួច។
ឆ្នាំជូត
នារីដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានកូនកាន់តែច្រើន នឹងមានលាភកាន់តែច្រើនដូចគ្នា។ ជាពិសេស អ្នកក៏អាចរក្សាសម្រស់អ្នកបានយ៉ាងល្អផងដែរ ដោយមិនងាយចាស់ឡើយ។
ឆ្នាំម្សាញ់
ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកនឹងអាចរស់នៅក្នុងជីវភាពដែលសុខស្រួល។ កូនរបស់គេមិនត្រឹមតែជាក្មេងឆ្លាត ថែមទាំងជាទេវតាទ្រព្យរបស់ឳពុកម្តាយផងដែរ។ អ្នកមិនត្រឹមតែមិនងាយចាស់ទេ ថែមទាំងអាចក្លាយជាថៅកែស្រីទៀតផង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)