តើអ្នកកំពុងតែព្យាយាមចង់សម្រកទម្ងន់ដែរទេ? ដូច្នេះយកល្អគួរតែកាត់បន្ថយការញ៉ាំគ្រឿងស្រវឹងទៅជាពិសេសស្រាបៀរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមរយៈអត្ថបទមួយនេះ ខ្ញុំនឹងបង្ហាញអំពីមូលហេតុ ៤យ៉ាងដែលគាំទ្រថា ហេតុអ្វីបានជាអ្នកញ៉ាំគ្រឿងស្រវឹង ជាពិសេសស្រាបៀរតែងតែធ្វើឲ្យធាត់។
បន្ថយការរំលាយជាតិខ្លាញ់ពីក្នុងខ្លួន
នៅពេលយើងញ៉ាំគ្រឿងស្រវឹង រាងកាយនឹងផ្តោតសំខាន់តែទៅលើការរំលាយគ្រឿងស្រវឹងទាំងនោះដំបូងគេ។ មានន័យថា ការរំលាយជីវជាតិ ឬអាហារធំៗផ្សេងៗទឿត នឹងមានការបន្ថយល្បឿន ដោយរួមទាំងជាតិខ្លាញ់ផងដែរ។ ហេតុដូច្នេះហើយ វានឹងចេញលទ្ធផល ទៅជាធាត់អញ្ចឹង។ គ្រឿងស្រវឹងក៏អាចធ្វើឲ្យថ្លើមខូចកាន់តែខ្លាំង ដែលជាហេតុនាំឲ្យខ្លាញ់មិនងាយរំលាយបានច្រើនដែរ។
បង្កើនសម្ពាធអុកស៊ីតកម្ម
គ្រឿងស្រវឹងគឺជាជាតិពុលមួយប្រភេទដែលអាចបំផ្លាញកោសិកាក្នុងរាងកាយបានតាមរយៈការដាក់សម្ពាធអុកស៊ីតកម្ម។ រឿងនេះក៏អាចបណ្តាលឲ្យមានឥទ្ធិពលនៃគាររលាកមួយប្រភេទដែលមានជាប់ទាក់ទងនឹងធ្វើឲ្យមនុស្សយើងធាត់ឡើងទម្ងន់ខ្លាំងដែរ។ សម្ពាធអុកស៊ីតកម្មក៏អាចបណ្តាលឲ្យកើតជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូងដែរ។
ធ្វើឲ្យអ្នកញ៉ាំកាន់តែច្រើន
គ្រឿងស្រវឹងនឹងកាត់បន្ថយសមត្ថភាពរបស់រាងកាយក្នុងការគ្រប់គ្រងចំណង់អាហារ។ វាក៏ភ្ញោចឲ្យញ៉ាំអាហារកាន់តែច្រើនជាងអ្វីដែលរាងកាយត្រូវការ។
ទម្លាប់នៃរបៀបរស់នៅកាន់តែអាក្រក់
ការញ៉ាំស្រាបៀរច្រើនពេកក៏អាចធ្វើឲ្យទម្លាប់របបអាហារអ្នកកាន់តែអាក្រក់ជាងមុនដែរ។ មានន័យថាអ្នកទំនងជាមិនសូវញ៉ាំផ្លែឈើ និងបន្លែច្រើននោះទេ។
ការញ៉ាំគ្រឿងស្រវឹងអាចនឹងរំខានដល់ការគេង និងកាត់បន្ថយការបញ្ចេញអ័រម៉ូនលូតលាស់ផង។ កាលណាគេងមិនបានគ្រប់ វាពិតជាងាយធ្វើឲ្យធាត់ខ្លាំងណាស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានសុខភាពល្អហើយ ការញ៉ាំស្រាបៀរម្តងម្កាលពិតជាមិនមានអ្វីជាបញ្ហាឡើយ ព្រមទាំងមិនឲ្យឡើងទម្ងន់ទៀត៕