ជំងឺស្អូចគឺជាការបង្ករោគដ៏តិចតួចមួយ។ នៅពេលអ្នកឆ្លងជំងឺនេះ អ្នកច្រើនតែមានប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺនេះបានមួយជីវិតតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីខ្លះដែលមានជំងឺស្អូចតែងធ្លាប់មានអាការៈរលាកសន្លាក់នៅម្រាមដៃ កដៃ និងជង្គង់ ដែលជាទូទៅវានឹងជាទៅវិញក្នុងរយៈពេលមួយខែក្រោយ។ អ្វីដែលកម្រនោះគឺថា ជំងឺស្អូចអាចធ្វើឱ្យមានជំងឺអំបៅអំបែក ឬរលាកខួរក្បាលទៀត។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានផ្ទៃពោះក្នុងពេលឆ្លងជំងឺស្អូចនោះ ផលវិបាកចំពោះកូនក្នុងផ្ទៃប្រហែលជាធ្ងន់ធ្ងរ។ ៩០ភាគរយនៃទារកដែលកើតពីម្តាយមានដែលកើតជំងឺស្អូចក្នុងសប្តាហ៍ទី១២ នឹងមានជំងឺ ស្អូចពីកំណើត (Congenital Rubella Syndrome) ដែលអាចនាំឲ្យមានផលវិបាកដូចជា៖
- លូតលាស់មិនគ្រប់លក្ខណៈ
- ភ្នែកឡើងបាយ
- ថ្លង់
- ជំងឺខូចបេះដូងពីកំណើត
- ខូចសរីរាង្គផ្សេងៗទៀត
- មិនលូតលាស់ខាងសាតិអារម្មណ៍(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការប្រឈមមុខខ្ពស់បំផុតចំពោះទារកនោះគឺក្នុងត្រីមាសដំបូង ប៉ុន្តែទោះផ្ទៃពោះអាយុច្រើនក៏ដោយក៏នៅតែគ្រោះថ្នាក់ដែរ៕