ការបង្ករោគនៅផ្លូវទឹកមូដជាធម្មតាកើតឡើងកើតឡើងនៅពេលបាក់តេរីជ្រៀតចូលតាមផ្លូវទឹកមូត្រ ផ្ទាល់តម្តង ហើយវាក៏ចាប់ផ្តើមបំបែកកូនចៅរបស់វានៅក្នុងប្លោកនោម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាប្រពន្ធទឹកមូដត្រូវបានបង្កើតឡើងដើម្បីបញ្ចេញមេរោគតូចៗបែបនេះមកខាងក្រៅខ្លួនក៏ដោយ ក៏ពេលខ្លះមានភាពមិនប្រក្រតីដែរ ដូច្នេះបាក់តេរីអាចទុំ និងលូតលាស់ពេញរូបពេញរាងដើម្បីបង្ករោគក្នុងផ្លូវទឹកមូដតែម្តង។
ជំងឺនៃការបង្ករោគនៅផ្លូវទឹកមូដនេះភាគច្រើនកើតឡើងលើមនុស្សស្រី ជាពិសេសនៅតំបន់ប្លោកនោម និងបង្ហួរនោមតែម្តង។
ការបង្ករោគនៅប្លោកនោម
ការបង្ករោគប្រភេទនេះច្រើនតែបង្កឡើងដោយបាកតេរីឈ្មោះថា Escherichia Coli (E. coli) ដែលតែងតែមានវត្តមានក្នុងផ្លូវក្រពះពោះវៀន។ ការរួមភេទប្រហែលជាបង្កអោយរលាកប្លោកនោមដែរ ប៉ុន្តែវាមិនមែនជារឿងដ៏សកម្មមួយទេ។ ស្រ្តីគ្រប់រូបសុទ្ធតែប្រឈមមុខខ្ពស់នឹងការរលាកប្លោកនោមដោយសារតែបង្ហួរនោមខ្លីហើយវាជាប់នឹងប្លោកនោមតែម្តង។
ការបង្ករោគនៅបំពង់បង្ហួរនោម
ការបង្ករោគប្រភេទនេះអាចកើតមាននៅពេលបាក់តេរីក្នុងផ្លូវរំលាយអាហាររាលដាល់ចេញពីរន្ធគូថមកបង្ហួរនោមតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែរ ដោយសារតែបង្ហួរនោមរបស់ស្រ្តីនៅជិតនឹងទ្វារមាស, ជំងឺកាមរោគដូចជាជំងឺប៉េស ប្រមេះទឹកបាយ និងប្រមេះទឹកថ្លា សុទ្ធតែអាចបង្កទៅជាការរលាកបង្ហួរនោមបានទាំងអស់៕