ក្នុងខ្លួនមនុស្សយើង មានគ្រាប់ឈាមពីរប្រភេទគឺ គ្រាប់ឈាមក្រហម ដែលមានតួនាទីដឹកនាំអុកស៊ីសែន និងជីវជាតិចិញ្ចឹម រាងកាយ និងគ្រាប់ឈាមស ដែលមានតួនាទីជាភ្នាក់ងារប្រឆាំងនឹងការបង្ករោគបែបធម្មជាតិ ហើយវាក៏ដើរតួក្នុងអង្គភាពរបស់ប្រព័ន្ធភាពស៊ាំដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាមានមានតួនាទីសម្លាប់បាក់តេរីដែលចូលក្នុងរាងកាយ និងសរីរាង្គផ្សេងៗទៀតដែលមិនមែនមានក្នុងរាងកាយ។ យ៉ាងណាមិញ ប្រព័ន្ធភាពស៊ាំនេះគឺជាអ្នកកំណត់បានថាអ្នកមានសុខភាពល្អឬអត់ ព្រោះកាលណាប្រព័ន្ធភាពស៊ាំចុះខ្សោយ អ្នកប្រាកដជាងាយរងនឹងការបង្ករោគដោយវីរុស និងបាក់តេរីណាស់ ដូច្នេះជំងឺនឹងកើតមានជាមិនខាន។ ដើម្បីឲ្យប្រព័ន្ធភាពស៊ាំមានសុខភាពល្អ ខ្ញុំសូមណែនាំពីរបៀបញ៉ាំអាហារមួយចំនួនដែលជួយផ្តល់ប្រសិទ្ធភាពកាន់តែខ្លាំងដល់ប្រព័ន្ធភាពស៊ាំមនុស្សយើង។
ញ៉ាំជាតិប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់
កាលណាញ៉ាំអាហារបានគ្រប់គ្រាន់ និងមានតុល្យភាព អាចបញ្ជាក់បានថា ជីវជាតិដែលទទួលបាននឹងបញ្ជូនទៅដល់ខួរឆ្អឹងខ្នងយ៉ាងល្អដើម្បីបង្កើតបានគ្រាប់ឈាមសបន្ថែម។ ដោយសារតែប្រូតេអ៊ីនគឺជាសមាសធាតុដ៏សំខាន់សម្រាប់បង្កើតគ្រាប់ឈាមនោះ អ្នកគួរតែញ៉ាំវាឲ្យបានគ្រប់គ្រាន់។ ប្រូតេអ៊ីនដែលអ្នកអាចទទួលបានមានដូចជា សាច់សត្វ អាហារធ្វើពីទឹកដោះគោ ស៊ុត និងបន្លែ។
ជ្រើសរើសខ្លាញ់ដែលត្រឹមត្រូវ
ខ្លាញ់ដែលត្រឹមត្រូវ និងត្រូវបានគេចាត់ទុកថាផ្តល់សុខភាពនោះគឺជាប្រភេទខ្លាញ់ Unsaturated Fats ដែលវាជួយបង្កើនការបឺតស្រូបវីតាមីនដែលរលាយក្នុងខ្លាញ់។ យ៉ាងណាមិញអ្នកអាចរកវាបាននៅក្នុងផ្លែពោត សណ្តែកសៀង និងផ្លែបឺរ។
កាត់បន្ថយការញ៉ាំជាតិកាបូអ៊ីដ្រាត
ការញ៉ាំផ្លែពោត និងគ្រាប់ធញ្ញជាតិក្នុងកម្រិតមធ្យមពិតជាជួយបង្កើនថាមពលដល់រាងកាយ និងផលិតគ្រាប់ឈាមសបានមែន តែការញ៉ាំច្រើនពេក វានឹងទៅកាត់បន្ថយចំនួនកោសិការ T-Lymphocytes ដែលជាភ្នាក់ងារដ៏សំខាន់របស់ប្រព័ន្ធភាពស៊ាំទៅវិញទេ។
ញ៉ាំអាហារជំនួយដល់ប្រព័ន្ធភាពស៊ាំ
អាហារមួយចំនួនដែលជួយប្រព័ន្ធភាពស៊ាំធ្វើការកាន់តែខ្លាំងក្លានោះមានដូចជា៖
- ខ្ទឹមស
- ផ្លែអាលម៉ុន
- ផ្លែបឺរីពណ៌ខៀវ និងរ៉ាសបឺរី
- តែបៃតង
ញ៉ាំអាហារដែលសម្បូរអង់ទីអុកស៊ីដង់
អង់ទីអុកស៊ីដង់អាចជា វីតាមីន ជាតិរ៉ែ និងជីវជាតិផ្សេងៗទៀតដែលជួយជុសជុលកោសិកាដែលខូចខាតក្នុងរាងកាយ។ ឧទាហរណ៍ សារធាតុ Beta Carotene វីតាមីន C និង E ជាតិស័ង្គសី និងសេឡេញ៉ូមមជាដើម។
- Beta Carotene ត្រូវបានគេរកឃើញក្នុងប្រូខូលី ស្ពៃស្ពីណាច ម្ទេសប្លោកពណ៌បៃតង ប៉េងប៉ោះ ពោត និងការ៉ុត។
- វីតាមីន C មានក្នុងផ្លែបឺរី ប្រូខូលី ក្រូច ស្ត្របឺរី ម្ទេសប្លោក ប៉េងប៉ោះ និងផ្លាខាត់ណា
- វីតាមីន E មានក្នុងប្រូខូលី ការ៉ុត សណ្តែកដី ល្ហុង ស្ពីណាច និងគ្រាប់ឈូករ័ត្ន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ស័ង្គសីមានក្នុងអ័យស្ទើ សាច់ក្រហម សណ្តែក និងអាហារសមុទ្រ៕