ធម្មតា រាងកាយដែលមានភាពស្វែល និងសុខភាពល្អទៀតនោះគឺជាក្តីប៉ងប្រាថ្នារបស់មនុស្សគ្រប់រូបទាំងអស់ ជាពិសេសមនុស្សស្រីតែម្តង។ នេះដោយសារតែរាងកាយស្វែល ឬស្លីមនោះនឹងផ្តល់ទំនុកចិត្តដល់មនុស្សសម្រាប់ជីវភាពរស់នៅគ្រប់ប្រភេទតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ វាពិតជារឿងមួយមិនពិបាកឡើយបើសិនជាអ្នកចង់បានរាងកាយដ៏ស្វែល នឹងមានសុខភាពល្អទៀតនោះ ប៉ុន្តែអ្នកត្រូវតែមានការប្តេជ្ញាចិត្តទៅលើវាដែរទើបបាន។
ញ៉ាំអាហារដែលផ្តល់សុខភាព
ការជ្រើសរើសអាហារទទួលទានគឺជារឿងសំខាន់ណាស់ដើម្បីទទួលបានសុខភាពល្អ។ បើសិនជាអ្នក ត្រឡប់ពីធ្វើការ ឬ សាលារៀន ដែលត្រូវឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ និងឃ្លានខ្លាំងទៀតនោះ យកល្អគួរតែជ្រើសរើសការញ៉ាំទឹកប៉ោមជំនួសការញ៉ាំនំអ្វីផ្សេង។ ក្រៅពីនេះ អ្នកត្រូវជ្រើសរើសការញ៉ាំអាហារសម្បូរប្រូតេអ៊ីន បន្លែ និងផ្លែឈើឲ្យបានច្រើន។
ចំណាយពេលហាត់ប្រាណ
ចំពោះការហាត់ប្រាណនេះដែរ ប្រុសៗអាចជ្រើសរើសលំហាត់ប្រាណដោយការលើកទម្ងន់ ប៉ុន្តែមិនត្រូវលើកទម្ងន់ធ្ងន់ៗពេកទេ ជាពិសេសមនុស្សវ័យក្មេងតែម្តង ព្រោះវាអាចបណ្តាលឲ្យស្រុញកម្ពស់បាន។ ក្រៅពីនេះអ្នកក៏អាចហាត់ប្រាណលើកីឡាណាមួយដែលប្រើកម្លាំងតិចតួចបានដែរដូចជា ការរាំ ហាត់ក្បាច់យូហ្គា រត់ ជិះកង់ និងកីឡាផ្សេងៗ។
ទទួលទានទឹកច្រើន
ទឹកគឺជាភេសជ្ជៈដ៏ល្អបំផុតដែលគ្មានផលអាក្រក់ចំពោះសុខភាពឡើយ តែអាចជួយអ្នកឲ្យមានអារម្មណ៍ល្អ និងស្រស់ស្រាយបានយ៉ាងស័ក្តិសិទ្ធ។ ដូច្នេះចូរព្យាយាមញ៉ាំទឹកយ៉ាងហោចណាស់ ៥ ទៅ៨កែវក្នុងមួយថ្ងៃបើសិនជាអាចធ្វើទៅបាន។ ទឹកនឹងជួយអ្នកញ៉ាំអីឆាប់ឆ្អែត ដូច្នេះវាពិតជាមិនងាយធ្វើឲ្យអ្នកញ៉ាំអាហារច្រើនជ្រុលរហូតដល់ធាត់លើសទម្ងន់ឡើយ។
គេងគ្រប់គ្រាន់
បើសិនជាអ្នកមិនបានគេងគ្រប់គ្រាន់ទេ អ្នកនឹងមិនមានសុខភាពល្អឡើយ ហើយក៏អាចប្រឈមខ្លាំងនឹងការឡើងទម្ងន់ទៀត ព្រោះរាងកាយត្រូវការរំលាយជាតិខ្លាញ់នៅពេលគេង ដូច្នេះខ្លាញ់នឹងនៅសល់ក្នុងខ្លួនកាន់តែច្រើននៅពេលអ្នកមិនបានគេង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្វីដែលសំខាន់គឺធ្វើយ៉ាងណាគេងឲ្យបានចាប់ពី ៨ ទៅ១០ម៉ោងក្នុងមួយប់ ឬយ៉ាងហោចណាស់ ៦ម៉ោងដែរ៕