ការរីកសរសៃវ៉ែននៅជើងគឺជាថ្នក់សរសៃឈាមពណ៌បៃតងដែលអាចកើតឡើងនៅជើងដែលឈរច្រើន។ វាគឺជាជំងឺដែលមិនមានអ្វីគ្រោះថ្នាក់ដល់សុខភាពទេ តែទាក់ទងនឹងសម្រស់ច្រើនជាង។ នៅពេលវាកើតឡើង វាច្រើនតែមានបញ្ហារមាស់ ឈឺឬហើម ដូច្នេះអ្នកគួរតែពិនិត្យសុខភាពបន្ថែមទៀតដើម្បីរកមូលហេតុផ្សេងរបស់វា។ ភាគច្រើនការបំបាត់បញ្ហារីកសរសៃវ៉ែននៅជើង គឺធ្វើឡើងតាមរយៈការចាក់ថ្នាំ ឬបាញ់ឡាហ្ស៊ែ ខណៈពេលដែលអ្នកខ្លះទៀតជ្រើសរើសការវះកាត់។ បើសិនជាអ្នកកំពុងតែពិនិត្យមើលវិធីព្យាបាលផ្សេង អ្នកគួរតែសាកល្បងវិធីព្យាបាលដោយខ្លួនឯងដូចខាងក្រោមនេះសិនទៅ៖
ម៉ាស្សាថ្នមៗ
ការកើតជាថ្នក់ៗសរសៃវ៉ែននៅលើជើងបែបនេះមើលទៅគឺឃើញច្បាស់ណាស់ ហើយវាក៏អាចធ្វើឲ្យស្ទះដល់លំហូរឈាមបានដែរ។ វាតែងតែជារឿងល្អដែលត្រូវលើកជើងឡើងខ្ពស់នៅពេលអ្នកអង្គុយ ឬគេងដើម្បីជម្រុញដល់លំហូរឈាមទៅបេះដូង។ ការដែលម៉ាស្សាជើងថ្នមៗកាន់តែជារឿងល្អថែមទៀតដោយសារតែវាជម្រុញដល់របត់ឈាមរត់នៅជើង។
ញ៉ាំផ្លែបឺរី
តើអ្នកមានដឹងទេថា ការញ៉ាំផ្លឺបឺរីពណ៌ខៀវ និងផ្លែបឺរីផ្សេងៗទៀតអាចបង្កើនចរន្តនៃប្រព័ន្ធសរសៃឈាម ដែលអាចជួយដល់ជំងឺរីកសរសៃឈាមវ៉ែននៅជើងដែរទេ។ នេះដោយសារទែផ្លែបឺរីសម្បូរទៅដោយសារធាតុ Flavonoids ដែលជាតម្រូវការរបស់រាងកាយ ដូច្នេះអ្នកក៏នឹងមានរបត់ឈាមរត់នៅក្នុងរាងកាយកាន់តែល្អដែរ។
ការសង្កត់
វាតែងតែជារឿងដ៏ល្អមួយក្នុងការប្រើវិធីសង្កត់ទៅលើជើង តាមរយៈការពាក់ស្រោមជើងរឹបៗ។ ការពាក់ស្រោមជើងរឹបកន្លែងដែលរីកប៉ោងសរសៃឈាមនេះនឹងជួយបន្ថយទំហំរបស់វា។ រឿងនេះនឹងជួយដល់ការបង្ការកុំឲ្យមានលំហូរឈាមត្រឡប់មកវិញ។ ការសង្កត់ជាប់ទៅលើសរសៃវ៉ែននេះអាចជួយរក្សាលំហូរឈាមកាន់តែល្អ ហើយក៏បន្ថយការមើលឃើញការរីកប៉ោងរបស់សរសៃឈាមដែរ។
ទឹកខ្មេះផ្លែប៉ោម
វិធីព្យាបាលមួយផ្សេងទៀតដែលអ្នកអាចប្រើប្រាស់បានសម្រាប់ការរីកប៉ោងនៃសរសៃឈាមវ៉ែនគឺទឹកខ្មេះផ្លែប៉ោម។ វាមានអត្ថប្រយោជន៍ច្រើនណាស់ជាមួយនឹងទឹកខ្មេះមួយនេះ ហើយអត្ថប្រយោជន៍មួយក្នុងនោះគឺពង្រឹងដល់របត់ឈាមរត់ក្នុងខ្លួន។ រឿងនេះអាចបន្ថយការហើមក្នុងជើង និងការឈឺចាប់ដែលកើតឡើងដោយសារតែការរលាកសរសៃឈាមវ៉ែនដែរ។ អ្នកអាចបន្ថែមទឹកខ្មេះផ្លែប៉ោមក្នុងអាហារដែលអ្នកទទួលទាន ឬទឹកដែលអ្នកញ៉ាំបាន។
ហាត់ប្រាណឲ្យបានច្រើន
វាតែងតែជារឿងល្អមួយដែលត្រូវមានភាពសកម្មឲ្យបានច្រើនតាមតែអាចធ្វើទៅបានដើម្បីជួយដល់លំហូរឈាមកាន់តែល្អទៅក្នុងជើង។ បើសិនជាអ្នកកំពុងតែអង្គុយជាច្រើនម៉ោង ហើយមិនបានធ្វើចលនារាងកាយច្រើនទេ អ្នកនឹងមានឱកាសច្រើនក្នុងការរីកប៉ោងសរសៃវ៉ែននៅជើងហើយ។ តាមរយៈការហាត់ប្រាណ អ្នកនឹងអាចជួួយឲ្យលំហូរឈាមធ្វើចលនាកាន់តែស្រួលក្នុងរាងកាយថែមទៀត៕