ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការញ៉ាំអាហារពេលល្ងាចដែលធ្វើឲ្យអ្នកមិនធាត់ ហើយមានរាងស្អាត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ទោះបីជាអ្នកចង់ស្រកទម្ងន់ ក៏អ្នកមិនគួរមិនញ៉ាំអាហារពេលល្ងាចដែរ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកបាន។ ដូចនេះ អាហារពេលល្ងាចរបស់អ្នក គួរតែចៀសពីការញ៉ាំអាហារដែលសម្បូរខ្លាញ់ ឬអាហារបំពង។ ជាពិសេស អ្នកមិនគួរបរិភោគសាច់ច្រើនឡើយ ទើបធ្វើឲ្យអ្នកមិនងាយធាត់បាន ហើយសុខភាពល្អទៀតផង។
  2. អាហារពេលល្ងាចរបស់អ្នកមិនគួរឆ្អែតពេកទេ ហើយអាហារពេលព្រឹកគួរតែបរិភោគឲ្យឆ្អែត ព្រោះអាហារពេលព្រឹកសំខាន់ ហើយមិនងាយធ្វើឲ្យអ្នកធាត់ឡើយ។ ផ្ទុយទៅវិញ បើអ្នកញ៉ាំអាហារពេលល្ងាចច្រើន ហើយអាហារពេលព្រឹកតិច មិនត្រឹមតែអាចធ្វើឲ្យអ្នកធាត់លឿន ថែមទាំងអាចធ្វើឲ្យសុខភាពអ្នកខ្សោយទៅៗបានជាមិនខានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)