Join with Health.com.kh on Telegram

បន្លែ

បន្លែផ្ទុកទោដោយសារធាតុ Phytonutrients ដែលអាចបង្ការការរាលដាលរបស់ជំងឺមហារីក និងបញ្ឈប់ការបង្កើតជាកោសិកាមហារីកបាន។ ជាមួយគ្នានេះដែរ សារធាតុ Phytonutrients នឹងជួយសម្រួលដល់ការប្រើប្រាស់ Estrogen ដូច្នេះរាងកាយនឹងផលិតជាប្រភេទអ័រម៉ូន Estrogen ដែលមិននាំឲ្យកើតជំងឺមហារីកសុដន់ឡើយ។ 

ត្រីសម្បូរខ្លាញ់

ស្រ្តីដែលថ្នាំបំប៉នជាប្រភេទខ្លាញ់ត្រីអាចកាត់បន្ថយការកើតជំងឺមហារីកសុដន់ ៣២ភាគរយក្រោយពីប្រើប្រាស់បាន ៦ឆ្នាំ។ ត្រីសម្បូរខ្លាញ់ផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី ដែលអាចជួយបន្ថយការរលាកក្នុងរាងកាយបាន។ អ្នកស្រាវជ្រាវជឿថា ការរលាករ៉ាំរ៉ៃប្រហែលជាជម្រុញដល់ការលូតលាស់របស់ជំងឺមហារីកបាន។ ថ្វីបើការសិក្សានេះប្រើប្រាស់ថ្នាំបំប៉នក៏ដោយ តែអ្នកស្រាវជ្រាវបានណែនាំឲ្យទទួលយកអូមេហ្គាបីតាមរយៈការញ៉ាំត្រីវិញ។ 

ប្រេងអូលីវ

ប្រេងអូលីវសម្បូរទៅដោយសារធាតុ Phytonutrients និងអង់ទីអុកស៊ីដង់ដែលអាចបន្ថយការប្រឈមមុខនឹងជំងឺមហារីកបាន ព្រោះប្រេងនេះមានជាតិខ្លាញ់ Monounsaturated Fat ច្រើនជាងប្រេងដទៃ។ Monounsaturated Fats មិនធ្វើអុកស៊ីតកម្មក្នុងរាងកាយទេ។ ការធ្វើអុកស៊ីតកម្មគឺជាដំណើរការណ៍បង្កើនការប្រឈមនឹងជំងឺមហារីក និងផលិតជារ៉ាឌីកាលសេរី។ 

ដំឡូងជ្វា

បន្លែមានពណ៌ទឹកក្រូចមួយនេះគឺជាប្រភពនៃសារធាតុ Carotenoids។ ដំឡូងជ្វាសម្បូរទៅដោយសារធាតុ Carotenoids ពិសេសឈ្មោះថា Beta-carotene។ ស្រ្តីដែលមានចំនួនសារធាតុនេះក្នុងឈាមខ្ពស់បំផុត អាចបន្ថយការប្រឈមនឹងជំងឺមហារីកសុដន់បាន ១៧ភាគរយ។ តាមទ្រឹស្តី សារធាតុមួយនេះអាចសម្រួលដល់ការលូតលាស់ ជួសជុល និងការពារកោសិកាបាន។ 

ប៉េងប៉ោះ

ប៉េងប៉ោះផ្ទុកទៅដោយសារធាតុ Lycopene ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយដែលជួយធ្វើឲ្យប៉េងប៉ោះទៅជាពណ៌ក្រហម។ ជាមួយគ្នានេះដែរ វាក៏ជួយការពារជំងឺមហារីកថែមទៀតតាមរយៈការបង្ការការលូតលាស់កោសិកាមហារីកតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង