ជាធម្មតាក្នុងមួយថ្ងៃ យើងប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងៗគ្នាជាច្រើននាក់។ យើងទាក់ទងជាមួយមនុស្សជាទីស្រឡាញ់របស់យើង និងសហការីរបស់យើងជាដើម។ ក៏ប៉ុន្តែជាអកុសលការសន្ទនាជាច្រើនបានបញ្ចប់ទៅដោយភាពអាប់អួរ។ ជម្លោះតូចតាចក៏កើតមានឡើងជាញឹកញាប់ហើយយើងក៏ត្រូវបញ្ចប់ការសន្ទនាដោយមានអារម្មណ៍តូចចិត្ត ឬក៏អស់សង្ឃឹម។

នេះមិនមែនជាការសន្ទនាដែលគួរមាននោះទេ ហើយការជៀសវាងពីស្ថានភាពទាំងនេះ គឺជាអ្វីដែល វិធីសាស្ត្រទាំងនេះអាចជួយអ្នកបាន។ ងាកមើលពីគោលគំនិតនៃទំនាក់ទំនងអហិង្សា និងរៀនពី របៀបដែលអ្នកអាចអនុវត្តវានៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ដើម្បីរក្សាហើយ ប្រហែលជាធ្វើអោយ ទំនាក់ទំនងរបស់អ្នកប្រសើរឡើង។

ក្នុងវិធីសាស្រ្តទាំងនេះ អ្នកនឹងរៀន៖

  • វិធីល្អបំផុតក្នុងការឆ្លើយតបនៅពេលនរណាម្នាក់ប្រាប់អ្នកថាអ្នកគឺជាមនុស្សដែលអាត្មានិយមបំផុត។
  • ហេតុអ្វីអ្នកគួររក្សាការសង្កេតរបស់អ្នកអោយដាច់ដោយឡែកពីការវាយតម្លៃរបស់អ្នក
  • ហេតុអ្វីបានជាអ្នកមិនត្រូវបន្ទោសដៃគូរបស់អ្នកភ្លាមៗចំពោះការបោះស្រោមជើងកខ្វក់នៅក្នុងផ្ទះ។
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង