ការបញ្ចេញអារម្មណ៍មិនដែលបញ្ចេញទៅត្រង់ៗនោះទេ ជាពិសេសនៅពេលដែល វាជាអារម្មណ៍ អវិជ្ជមាន។ សំណាងល្អ មានវិធីសាស្ត្រដ៏មានឥទ្ធិពលមួយដើម្បីជួយយើង។

គេហៅវាថា ការទំនាក់ទំនងអហិង្សា ដែលជាមធ្យោបាយទំនាក់ទំនងដែលអនុញ្ញាតឱ្យយើង តភ្ជាប់ជាមួយអ្នកដទៃនិងខ្លួនឯងចេញពីបេះដូងផ្ទាល់។ ពាក្យថាអហិង្សានេះត្រូវបានបំផុសគំនិតដោយលោក គន្ឋី (Gandhi)​ ដែលជាមេដឹកនាំ ចលនាឯករាជ្យឥណ្ឌា ហើយពាក្យនេះសំដៅទៅលើស្ថានភាពធម្មជាតិនៃដួងចិត្ត របស់យើងដែល មិនមានភាពហិង្សានិងពេញដោយសេចក្តីមេត្តាករុណា។

ការប្រាស្រ័យទាក់ទង

តាមទ្រឹស្តី ការទំនាក់ទំនងអហិង្សា ការប្រាស្រ័យទាក់ទងគឺសំដៅទៅលើភាសា នៃទំនាក់ទំនងដែល យើងមានជាមួយខ្លួនយើងនិងអ្នកដទៃ។ ទាំងពីររួមគ្នាបង្កើតវិធីសាស្រ្តទំនាក់ ទំនងដែលធ្វើឱ្យយើង ដឹងពីពាក្យដែលយើងប្រើនិងរបៀបដែលយើងស្តាប់អ្នកដទៃ។

ចំណុចមួយដ៏សំខាន់នៃវិធីសាស្រ្តរបស់ ការទំនាក់ទំនងអហិង្សា  គឺថាវាជួយឱ្យយើងបញ្ចេញ អារម្មណ៍របស់យើងយ៉ាងច្បាស់លាស់។ វាលើកទឹកចិត្តឱ្យយើងសង្កេតមើលដោយមិនលំអៀង កំណត់តម្រូវការរបស់យើង ហើយប្រាស្រ័យទាក់ទងដោយមេត្តាករុណា។

ឧទាហរណ៍ថាអ្នកមានកូនប្រុសកំហូចម្នាក់ ឈ្មោះ តារា។ នៅពេលដែលអ្នកឃើញថាគាត់បាន ទុកប្រដាប់ក្មេងលេងរបស់គាត់នៅពាសពេញផ្ទះជាលើកទីបីហើយនៅក្នុងថ្ងៃនេះ កុំស្រែកដាក់គាត់ អោយសំអាតភ្លាមៗ។ ផ្ទុយទៅវិញ ចូរចាប់ផ្តើមដោយគ្រាន់តែសង្កេតមើលស្ថានភាពសិន។

បន្ទាប់មក ព្យាយាមយល់ពីអារម្មណ៍របស់ខ្លួនអ្នកនៅពេលអ្នកសង្កេតមើលស្ថានភាព៖ តើអ្នកព្រួយបារម្ភណ៍ពីសុវត្ថិភាពគាត់ឬ? ឬក៏អ្នកខឹងព្រោះតែអ្នកត្រូវនិយាយដដែលៗច្រើនដង?

បន្ទាប់ពីការសាកសួរខ្លួនឯងមក អ្នកអាចដឹងថាអ្នកធុញថប់និងខឹង។ ឥឡូវអ្នកត្រូវកំណត់តម្រូវការដែលកើតចេញពីអារម្មណ៍ទាំងនេះ។

ជាឧទាហរណ៍ អ្នកប្រហែលជាត្រូវការផ្ទះដែលមានសណ្ដាប់ធ្នាប់។ ប៉ុន្តែមុនពេលអ្នកនិយាយអ្វីមួយ ចូរគិតអំពីរបៀបដែលអ្នកអាចជះឥទ្ធិពលដល់អ្នកដទៃដើម្បីធ្វើឱ្យជីវិតរបស់អ្នកបានល្អប្រសើរ ប៉ុន្តែធ្វើវាដោយមិនធ្វើឱ្យពួកគេឈឺចាប់។ នៅពេលអ្នកត្រៀមខ្លួនរួចរាល់ហើយ សូមបង្កើតនូវការស្នើសុំដ៏ស្មោះត្រង់ ច្បាស់លាស់ និងមានមេត្តាករុណា៖

“តារា នៅពេលដែលម៉ាក់ឃើញប្រដាប់ក្មេងលេងរបស់កូននៅពេញផ្ទះបែបនេះ ម៉ាក់មាន អារម្មណ៍មិនសប្បាយចិត្ត ព្រោះម៉ាក់ត្រូវការផ្ទះដែលមានសណ្តាប់ធ្នាប់។ តើកូនអាចយករបស់កូន លេងទៅបន្ទប់របស់កូននៅពេលកូនឈប់លេងបានទេ? “

បន្ទាប់មកទៀត យើងនឹងពិនិត្យមើលឱ្យកាន់តែស៊ីជម្រៅនៅផ្នែកសង្កេតនៃវិធីសាស្ត្រ ការទំនាក់ទំនងអហិង្សា

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង