Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ជីវ៉ាន់ស៊ុយមិនត្រឹមតែជាមកគ្រឿងផ្សំ​ដើម្បី​បន្ថែម​ក្លិន បង្កើនឱជារស និង​បង្កើនសោភ័ណភាព​ក្នុង​អាហារនោះទេ ប៉ុន្តែក៏អាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាពទប់ស្កាត់ជំងឺផងដែរ​។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីឥទ្ធិពលវិជ្ជមាននៃការទទួលទានជីវ៉ានស៊ុយចំពោះសុខភាព ៖

១. ទប់ស្កាត់ជំងឹមហារីក

នោះក៏ព្រោះតែជីវ៉ាន់ស៊ុយជាប្រភពដ៏ប្រសើរនៃជាតិសសៃ សារធាតុ flavonoids សារធាតុ carotenoids និងវីតាមីន C ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការទប់ស្កាត់ជំងឺមហារីកច្រើនប្រភេទ។

២. កាត់បន្ថយអាការៈជំងឺរលាកផ្លូវបង្ហូរនោមបង្កដោយមេរោគ

នោះក៏ព្រោះតែជីវ៉ាន់ស៊ុយមានផ្ទុកសារធាតុ diuretic ជម្រុញមុខងារតម្រងនោមធ្វើឱ្យអ្នកនោមច្រើន ដូច្នេះបាក់តេរីដែលរីកលូតលាស់នៅក្នុងប្រព័ន្ធទឹកនោមដូចជា តម្រងនោម និងប្លោកនោមក៏ត្រូវបានបញ្ចេញចោល។

៣. បន្សាបជាតិពុលក្នុងឈាម

ជីវ៉ានស៊ុយ ជាប្រភពនៃសារធាតុ diuretic ដែលជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយ។ លើសពីនេះទៅទៀត ជីវ៉ាន់ស៊ុយ មានសមត្ថភាពកម្ចាត់ជាតិទឹកដែលលើសចេញពីរាងកាយដែលធ្វើឲ្យវាអាចបន្សាបជាតិពុលពីក្នុងឈាមគួរឱ្យកត់សម្គាល់។ ជីវ៉ាន់ស៊ុយក៏មានប្រសិទ្ធិភាពកាត់បន្ថយសម្ពាធឈាមផងដែរតាមរយៈជាតិប៉ូតាស្យូមដែលវាមានផ្ទុក។

៤. ពង្រឹងសុខភាពភ្នែក

ជីវ៉ាន់ស៊ុយក៏មានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលបំលែងចេញពីសារធាតុ carotenoids ជួយធ្វើឱ្យសុខភាពភ្នែកកាន់តែប្រសើរចៀសផុតបញ្ហាផ្សេងៗ។

៥. ពង្រឹងសុខភាពឆ្អឹង

ជីវ៉ាន់ស៊ុយ ជាប្រភពដ៏សម្បូរបែបនៃជាតិកាល់ស្យូមដែលចាំបាច់សម្រាប់រក្សាពង្រឹងសុខភាពឆ្អឹងរឹងមាំ។ ហើយបន្លែនេះក៏មានផ្ទុកនូវវីតាមីន K សារធាតុចិញ្ចឹមយ៉ាងសំខាន់ជួយទប់ស្កាត់ជំងឺពុកឆ្អឹងផងដែរ។ អ្នកជំនាញជាច្រើននិយាយថា វីតាមីន k ជួយរក្សាជាតិកាល់ស្យូមនៅក្នុងឆ្អឹង។

៦. កាត់បន្ថយអាការៈឈឺសន្លាក់

ក៏ព្រោះតែគុណសម្បត្តិប្រឆាំងការរលាកនោះការទទួលទានជីវ៉ាន់ស៊ុយជាប្រចាំអាចកាត់បន្ថយការឈឺចាប់ និងហើមនៃសន្លាក់បាន។

៧. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ជីវ៉ាន់ស៊ុយ គឺជាជម្រើសនៃបន្លែដ៏ប្រសើរបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកនូវសារធាតុដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។

៨. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

សារធាតុចិញ្ចឹមមួយចំនួនក្នុងជីវ៉ាន់ស៊ុយ រួមទាំង វីតាមីន C អាចជួយជំរុញប្រព័ន្ធភាពស៊ាំនៃរាងកាយធ្វើឲ្យអ្នកមិនងាយនឹងឈឺ ក៏ដូចជាឆ្លងមេរោគផ្សេងៗ៕