បញ្ហាគ្រួសក្នុងតម្រងនោម ឬគ្រួសក្នុងថង់ទឹកប្រមាត់ច្រើនតែបណ្តាលមកពីទឹក និងជីវជាតិដែលញ៉ាំ។ ចំពោះអាការៈជំងឺគ្រួសក្នុងតម្រងនោមដែលគេជួបជាញឹកញាប់នោះគឺការឈឺខ្លាំងក្លានៅតំបន់កណ្តៀតក្អម បន្ទាប់មកឈឺនៅពោះផ្នែកខាងក្រោមឬ ចំហៀង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចំណែកឯគ្រួសក្នុងថង់ទឹកប្រមាត់វិញច្រើនតែ មានការឈឺចាប់នៅតំបន់ក្រពះ ជាលកខណៈឈឺឈៀបៗនៅក្រោមឆ្អឹងជំនីខាងស្តាំ ចង្អោ មានរសជាតិល្វីងៗក្នុងមាត់ និងឈឺក្បាល។ អាការៈទាំងនេះច្រើនទែកើតឡើងក្រោយពីញ៉ាំអាហាររួច ជាពិសេសពេលញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់តែម្តង។
គ្រឿងផ្សំសម្រាប់រំលាយគ្រួសក្នុងតម្រងនោម និងគ្រួសថង់ទឹកប្រមាត់៖
- ស្ករដែលកិនរួចចំនួន ២៥០ក្រាម
- ប្រេងអូលីវ ០,២៥លីត្រ
- ក្រូចឆ្មាអត់សម្បក ២៥០ក្រាម
- ជីវ៉ាន់ស៊ុយ ២៥០ក្រាម
- ទឹកឃ្មុំ ២៥០ក្រាម
ការណែនាំ
ចូរលាងគ្រឿងផ្សំទាំងអស់ឲ្យបានស្អាត ហើយដាក់វាកិនចូលគ្នាក្នុងម៉ាស៊ីនកិនផ្លែឈើ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បន្ទាប់មក ចូរញ៉ាំទឹកក្រឡុកនេះមួយស្លាបព្រាបាយពេលពោះទទេព្រឹកឡើងម្តង និងពេលយប់ម្តងមុនពេក។ ទឹកក្រឡុកនេះគួរតែរក្សាទុកក្នុងទូរទឹកកដើម្បីរក្សាគុណភាពរបស់វានៅពេលប្រើប្រាស់ពេលក្រោយទៀត៕