ទោះបីជាជំងឺមហារីកមាត់ស្បូនជាជំងឺដែលសម្លាប់ស្រ្តីច្រើននាក់នៅពេលរកឃើញយឺតពេលក៏ដោយ តែវាជាជំងឺដែលអាចបង្ការបាន។ ជំងឺនេះភាគច្រើនបង្កឡើងដោយវីរុស HPV ដែលជាវីរុសឆ្លងខ្លាំងមួយក្នុងពេលរួមភេទ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបង្ករោគដោយសារវីរុសមួយនេះប្រហែលជាបាត់ទៅវិញដោយខ្លួន ប៉ុន្តែវាក៏ប្រហែលជាបង្កជាការលូតលាស់កោសិកាមិនធម្មតាដែលនាំឲ្យកើតមហារីកមាត់ស្បូនដែរ។ ដូច្នេះ ស្ត្រីទាំងអស់ត្រូវតែយល់ដឹងអំពីរោគសញ្ញារបស់វានៅពេលឈា្លតពេលវាមិនទាន់កើតឡើងជាក់ស្តែងក្នុងរាងកាយ។
ឈឺចាប់ឬហូរឈាម
កោសិកាមហារីកមាត់ស្បូនអាចនឹងលូតលាស់នៅជញ្ជាំងមាត់ស្បូន ហើយវាអាចនឹងស្ងួត និងប្រេះដែឡបង្កជាការហូរឈាម និងឈឺចាប់បាន។ អ្នកប្រហែលជាធ្លាប់មានបញ្ហាហូរឈាមតាមរន្ធគូថ ឬក្នុងប្លោកនោមផង។ ដូច្នេះបើសិនជា មានការហូរឈាមគ្រប់ប្រភេទក្រៅពីឈាមរដូវ យកល្អគួរតែធ្វើការតាមដានបន្ថែមផង។
ហូរទឹករំអិលខុសធម្មតា
វាអាចនឹងមានការហូរទឹករំអិលមួយប្រភេទដែរនៅពេលកោសិកាមហារីកចាប់ផ្តើមលូតលាស់ក្នុងមាត់ស្បូន។ នេះដោយសារតែវានឹងរូញកោសិកាជាច្រើនរបស់ជញ្ជាំងស្បូនចេញមកក្រៅ។
ជំងឺកង្វះគ្រាប់ឈាម
បើសិនជាអ្នកមានអារម្មណ៍អស់កម្លាំង តែទម្លាប់នៃការញ៉ាំអាហារមិនបានផ្លាស់ប្តូរ ឬបេះដូងដើរញ៉ាប់ក្រោយពីធ្វើការងារធម្មតា នោះមានន័យថា អ្នកអាចនឹងមានអាការៈកង្វះគ្រាប់ឈាមហើយ។ វាអាចបណ្តាលមកពីការហូរឈាមមិនធម្មតាដែលទាក់ទងនឹងមហារីកមាត់ស្បូនតែម្តង។
ស្រកទម្ងន់
ជំងឺមហារីកភាគច្រើនគឺបន្ថយចំណង់អាហារ ព្រោះការហើមរបស់មាត់ស្បូននឹងទប់ស្កាត់សម្ពាធរបស់ក្រពះ ដូច្នេះអ្នកនឹងមានអារម្មណ៍គ្មានចំណង់អាហារ និងស្រកទម្ងន់។
បញ្ហាផ្លូវទឹកម៉ូត្រ
តម្រងនោម និងប្លោកនោមប្រហែលជាត្រូវបានមាត់ស្បូនដែលហើមសង្កត់ពីលើ ដូច្នេះវានឹងស្ទះដល់ការនោមបាន។ មានអ្នកជំងឺច្រើនណាស់ដែលមិនអាចនោមឲ្យអស់ ដែលបង្កការឈឺចាប់ ឬបង្ករោគនៅផ្លូវទឹកម៉ូត្រទៀត។
ឈឺងំនៅខ្នងសន្លាក់ត្រគៀកនិងជើង
ករណីនេះ សរសៃឈាមជាច្រើនអាចនឹងត្រូវបានសង្កត់ ហើយវានឹងពិបាកធ្វើឲ្យវាបញ្ជូនឈាមបានគ្រប់គ្រាន់ទៅអាងត្រគៀក និងជើងណាស់។ ហេតុដូច្នេះហើយទើបបណ្តាលឲ្យឈឺចាប់ និងហើមនៅកែងជើង និងជើងបាន។
អាការៈទាំងនេះមិនមែនជារោគសញ្ញាពិសេសរបស់ជំងឺមហារីកឡើយ។ ដូច្នេះគ្រូពេទ្យនឹងត្រូវការកំណត់រោគវិនិច្ឆ័យបន្ថែមទៀត។ ការប្រឈមនឹងជំងឺបង្កឡើងដោយវីរុស HPV អាចកើតឡើងទាំងបុរស និងស្រ្តីដូចគ្នា។ ខាងក្រោមនេះគឺជាកត្តាដែលអ្នកអាចប្រឈាមនឹងជំងឺនេះបាន៖
- ប្រព័ន្ធភាពស៊ាំចុះខ្សោយ
- រួមភេទមិនបានការពារ
- មានដៃគូរួមភេទច្រើន
- ជក់បារី ឬស្រូបផ្សែងបារីពីគេ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺកាមរោគគឺជាមូលហេតុដ៏ចំបងបំផុតនៃជំងឺមហារីកមាត់ស្បូន ដូច្នេះយកល្អគួរតែយល់ដឹងអំពីរោគសញ្ញារបស់ជំងឺនេះ ឬធ្វើតេស្តបង្កាដូចជា Pap Smear ជារៀងរាល់ឆ្នាំ៕