តើអ្នកមានដែលចង់កាត់បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងដែរទេ? ពេលខ្លះ ការផ្លាស់ប្តូរធម្មតាៗ និងងាយៗក្នុងរបៀបរស់នៅអាចនឹងជួយដោះស្រាយបញ្ហាបានច្រើនណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ញ៉ាំរបបអាហារបែបអ្នករស់នៅតំបន់មេឌីទែរ៉ាណេ
របបអាហារតំបន់មេឌីទែរ៉ាណេអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង និងជំងឺទូទៅបានយ៉ាងល្អ។ នេះដោយសារតែរបបអាហារពួកគេសម្បូរទៅដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងផលិតផលធ្វើពីទឹកដោះគោតិច។
ហាត់ប្រាណ
ការធ្វើលំហាត់ប្រាណនឹងជួយបេះដូងឲ្យមានសុខភាពល្អ។ អ្នកអាចហាត់ប្រាណយ៉ាងហោចណាស់កន្លះម៉ោង ចំនួនបីដងក្នុងមួយសប្តាហ៍។ ប៉ុន្តែការហាត់ប្រាណខ្លាំងក្លាយពេកពិតជាមិនល្អចំពោះសុខភាពឡើយ។
បន្ថយកូឡេស្តេរ៉ុល
កាលណាកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់ ការប្រឈមនឹងជំងឺសរសៃឈាមបេះដូងកាន់តែច្រើនខ្ពស់។ កូឡេស្តេរ៉ុលច្រើនក្នុងឈាម នឹងបណ្តាលឲ្យជញ្ជាំងសរសៃឈាមអាក់ទែកាន់ទែក្រាស ដូច្នេះបំពង់សរសៃឈាមនឹងរួមតូច ដែលជាហេតុនាំឲ្យឈាមទៅចិញ្ចឹមសាច់ដុំបេះឌូងមិនបានច្រើនឡើយ។
គួរតែធ្វើយ៉ាងណាឲ្យកូឡេស្តេរ៉ុលសរុប មក ២០០មីលីក្រាមក្នុងមួយដេស៊ីលីត្រ mg/dL កូឡេស្តេរ៉ុលអាក្រក់ ក្រោម ១៣០មីលីក្រាមក្នុងមួយដេស៊ីលីត្រ និង កូឡេស្តេរ៉ុលល្អចាប់ពី ៣៥មីលីក្រាមក្នុងមួយដេស៊ីលីត្រ។
រក្សាទម្ងន់ឲ្យមានសុខភាពល្អ
ភាពធាត់ជ្រុល និងរបៀបរស់នៅបែបស៊ីដេកៗច្រើនកំពុងតែកើតមានច្រើនក្នុងសហរដ្ឋអាមេរិក ហើយវាក៏ជាហេតុនាំឲ្យប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូងសរសៃឈាមដែរ។
ឈប់ជក់បារី
បើសិនជាអ្នកជក់បារី សូមឈប់ទៅ។ បើសិនជាអ្នកមិនអាចធ្វើដោយខ្លួនឯងទេ ចូរប្រើរបស់ជំនួយ ឬសុំជំនួយពីគ្រូពេទ្យ។ ការសិក្សថ្មីមួយបានបញ្ជាក់ថា ការដែលមិនជក់បារីអាចកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូងច្រើនជាង មួយភាគបីនៃករណីឯណោះ។
រក្សារាង
ការដែលមានជាតិខ្លាញ់ក្នុងខ្លួនច្រើន ជាពិសេសការដុះក្បាលពោះនោះ គឺជាកត្តាប្រឈមមុខធំមួយរបស់ជំងឺបេះដូង។ ដូច្នេះហើយយកល្អគួរតែញ៉ាំអាហារ និងហាត់ប្រាណឲ្យបានត្រឹមត្រូវ។
ចូលរួមសកម្មភាពសង្គម
កត្តាចិត្តសាស្រ្តក្នុងសង្គមដើរតួនាទីដ៏សំខាន់មួយក្នុងការកាត់បន្ថយជំងឺបេះដូង។ ការថប់អារម្មណ៍ ស្រ្តេស និងការបាក់ទឹកចិត្តគឺជាកត្តាប្រឈមមុខដ៏ខ្លាំង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះ យកល្អគួរតែមានបណ្តាញគាំទ្រពីសង្គមរស់នៅឲ្យបានខ្លាំងដូចជា គ្រួសារ មិត្តភក្តិ និងអ្នកធ្វើការជាមួយគ្នា៕