មិនមែនស្រ្តីគ្រប់គ្នាសុទ្ធតែមានសំណាងសម្រាលកូនធម្មតា ឬដោយធម្មជាតិឡើយ។ វាអាចដោយសារតែបញ្ហាសុខភាពរបស់ម្តាយ និងកូនផ្ទាល់ទើបត្រូវការផ្លាស់ប្តូររបៀបសម្រាលកូនមកវះកាត់វិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការសម្រាលកូនដោយវះកាត់អាចជារឿងត្រូវតែធ្វើតែម្តងក្នុងករណីមួយចំនួនដូចជា របើកសុក កូនថប់ដង្ហើម ឈប់ឈឺពោះសម្រាលពេលកំពុងតែសម្រាល និងមានអ្វីច្រើនទៀត។ បើសិនជាគ្រូពេទ្យណែនាំថា អ្នកត្រូវការសម្រាលកូនដោយវះកាត់ហើយនោះ អ្នកក៏គួរតែមានសំណួរដែលត្រូវសួរគាត់ទុកជាមុនសិនដែរ។
តើខ្ញុំត្រូវការពេលសម្រាកយូរប៉ុណ្ណាទៅក្រោយពីវះកាត់រួច?
ជាធម្មតាការសម្រាលកូនដោយវះកាត់ត្រូវការសម្រាកយ៉ាងហោចណាស់ ៦សប្តាហ៍ដែរ។ យ៉ាងណាមិញ មានករណីខ្លះ អាចយូរជានេះទៅទៀត។ ដូច្នេះអញនកគួរតែសួរគ្រូពេទ្យអំពីពេលវេលាដែលតម្រូវឲ្យអញនកសម្រាកក្រោយពីចេញពីមន្ទីរ។ ចំពោះម្តាយដែលធាត់ជ្រុល មានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះប្រហែលជាត្រូវការសម្រាកយូរជាងម្តាយធម្មតា។
តើខ្ញុំអាចបំបៅដោះកូនបានទេ?
ជាទូទៅ អ្នកនឹងអាចបីកូនបាននៅរយៈពេលពីរថ្ងៃក្រោយពីសម្រាលកូនរួច ព្រោះវាជាពេលវេលាដែលថ្នាំស្ពឹកអស់ប្រសិទ្ធភាព។ ក្នុងពេលនេះដែរ កូនអ្នកអាចនឹងត្រូវការបៅទឹកដោះគោម្សៅសិនទេ។ យ៉ាងណាមិញ បើសិនជាអ្នកបារម្ភអំពីការបំបៅដោះកូននោះ ចូរសុំឲ្យគ្រូពេទ្យធ្វើយ៉ាងណាច្របាច់ទឹកដោះដើម្បីបំបៅដោះកូនក៏បានដែរ។
តើខ្ញុំត្រូវត្រូវការការថែទាំងអ្វីពិសេសដែរទេដើម្បីចៀសវាងការឈឺពោះ?
យកល្អអ្នកគួរតែធ្វើយ៉ាងណារក្សាសម្ពាធក្នុងពោះឲ្យបានតិចបំផុត ព្រោះវាជាពេលវេលាដែលត្រូវការឲ្យសរីរាង្គក្នុងពោះជាវិញ។ បើសិនជាអ្នកប្រញ៉ាំធ្វើការងារធ្ងន់ក្នុងផ្ទះវិញនោះ ចូរពិភាក្សាជាមួយគ្រូពេទ្យសិនថាអាចចាប់ផ្តើមឬអត់។ ចូរចាំថា ការដាក់សម្ពាធលើសាច់ដុំពោះលឿនពេក អាចប្រឈមនឹងក្លិន ឬលានសរីរាង្គតាមកន្លែងវះកាត់បាន។
តើការចាក់ថ្នាំស្ពឹកនៅឆ្អឹងខ្នងអាចធ្វើឲ្យខ្ញុំមានបញ្ហាខ្នងនៅថ្ងៃក្រោយទេ?
ការសម្រាលកូនដោយវះកាត់ច្រើនតែធ្វើជាមួយនឹងការចាក់ថ្នាំស្ពឹងនៅឆ្អឹងខ្នង។ ខណៈពេលដែលវាមិនមានផលរំខានដូចៗគ្នានោះ តែគ្រូពេទ្យមួយចំនួនបានព្រមានថា វាអាចនឹងមានការឈឺខ្នងនៅថ្ងៃក្រោយដែរ។
តើខ្ញុំអាចប្រើប្រាស់វិធីពន្យាកំណើតអ្វីបានទៅ?
អ្នកនឹងត្រូវបានគ្រូពេទ្យប្រាប់ថា ត្រូវការតមការរួមភេទយ៉ាងហោចណាស់ ៦សប្តាហ៍ក្រោយពីសម្រាលរួច។ ប៉ុន្តែអ្នកអាចប្រើវិធីពន្យាកំណើតដោយការដាក់កងក្នុងស្បូនក៏បានដែរ ហើយអ្នកក៏អាចពិភាក្សាអំពីវិធីពន្យាកំណើតផ្សេងៗទៀតជាមួយគ្រូពេទ្យបានដែរ។
តើខ្ញុំអាចហាត់ប្រាណបានដែរទេក្រោយពីសម្រាលកូនដោយវះកាត់រួច?
គ្រូពេទ្យមិនដែលហាមអំពីរឿអនេះឡើយ។ យ៉ាងណាមិញ យកល្អគួរតែពិភាក្សាជាមួយគាត់ថាការហាត់ប្រាណបែបណាដែលស័ក្តិសមសម្រាប់អ្នក ហើយអ្នកគួរតែធ្វើដូចម្តេច។ អ្វីដែលល្អបំផុតនោះគឺសសម្រកទម្ងន់សិន។
តើពោះខ្ញុំអាចស្រកខ្លាញ់បានទេ?
សំណួរនេះស្តាប់ទៅដូចជាល្ងងពេកហើយ ប៉ុន្តែរឿងនេះគ្រូពេទ្យនឹងអាចប្រាប់អំពីវិធីហាត់ប្រាណ ឬការព្យាបាលផ្សេងៗដែលជួយឲ្យក្បាលពោះសំប៉ែតវិញ។ ស្រ្តីភាគច្រើននឹងមានសភាពរាងកាយល្អដូចមុនក្រោយពីសម្រាលកូនបានពីរបីសប្តាហ៍ហើយ។ យ៉ាងណាមិញ មិនមែនមានន័យថាស្រ្តីគ្រប់គ្នាសុទ្ធតែអញ្ជឹងឡើយ។ បញ្ហារូបរាងកាយក៏អាចជាដើមហេតុកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនដែរ។
តើស្នាមរបួសនឹងបាត់ទៅវិញដែរទេ?
ចម្លើយដែលអាចនិយាយបាននោះគឺទេ។ ប៉ុន្តែបើសិនជាអ្នកគិតថាមានការព្យាបាលអ្វីដែលពិសេសនៅកន្លែងណាមួយនោះ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីរឿងនេះទៅ។
ពេលមានកូនលើកក្រោយតើខ្ញុំនឹងត្រូវសម្រាលដោយវះកាត់អញ្ជឹងដែរឬទេ?
បើសិនជាអ្នកមានគម្រោងយកកូនទីពីរ ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងថាអាចធ្វើដូចម្តេចដើម្បីកាត់បន្ថយឱកាសសម្រាលដោយវះកាត់ម្តងទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ពេលនោះគ្រូពេទ្យនឹងអាចឲ្យជាដំបូន្មានមួយចំនួនហើយ៕