ខណៈពេលដែលក្មេងស្រ្តីត្រូវបានចាត់ទុកថាចូលវ័យពេញវ័យគឺអាយុ ១៣ឆ្នាំឡើងទៅ និងមករដូវជាលើកដំបូងនោះ តែក៏មានក្មេងស្រីច្រើនដែរ ដែលមករដូវលឿនជាងធម្មតា។ យ៉ាងណាមិញ វាមិនមែនកើតឡើងគ្រប់ក្មេងស្រីទាំងអស់ឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះអាចដោយសារតែកត្តាអតុល្យភាពអ័រម៉ូន ការប្រែប្រួលអារម្មណ៍ និងបញ្ហាផ្លូវកាយ។ កត្តាផ្សេងទៀតគឺពួកគេធាត់ជ្រុលតែម្តង ព្រោះកាលណារាងកាយមានជាតិខ្លាញ់ច្រើន ជាពិសេសខ្លាញ់ក្បាលពោះ វានឹងធ្វើឲ្យប្រែប្រួលកម្រិតអ័រម៉ូនផ្សេងៗជាច្រើនដូចជាអេស្ត្រូជែន អាំងស៊ុយលីន និង Leptin ដែលនាំឲ្យក្មេងស្រ្តីឆាប់មករដូវ។ ទោះបីជាយ៉ាងនេះក្តី វានឹងបង្កជាបញ្ហាច្រើនដល់ក្មេងស្រ្តីទាំងនេះដែរដូចជា៖
ប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូងសរសៃឈាម
ការសិក្សាមួយដែលចុះផ្សាយក្នុងឆ្នាំ ២០០៩ បានបញ្ជាក់ថា ក្មេងស្រីដែលឆាប់មករដូវដំបូងពេកមុនអាយុ ១២ឆ្នាំ គឺប្រឈមខ្ពស់នឹងជំងឺបេះដូងសរសៃឈាម ជំងឺលើសសម្ពាធឈាម ជំងឺសរសៃឈាមបេះដូង និងស្លាប់។
ប្រឈមកាន់តែខ្លាំងនឹងជំងឺទឹកនោមផ្អែម
ការដែលមានបញ្ហាធាត់ជ្រុលតាំងពីក្មេង ហើយមិនបានគ្រប់គ្រងល្អទៀតនោះ គឺងាយនឹងមានបញ្ហានៃការរស់នៅ ហើយជំងឺទឹកនោមផ្អែមនឹងកើតតាមជាមិនខាន។ មិនត្រឹមតែប៉ុនញណោះវាក៏ជាហេតុនាំឲ្យឆាប់មករដូវជាលើកដំបូងដែរ។ ការសិក្សាបញ្ជាក់ថា ស្រ្តីដែលធ្លាប់មានបញ្ហាមករដូវលើកដំបូងមុនអាយុ ១១ឆ្នាំ គឺមានឱកាសកើតជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺទាក់ទងនឹងការរំលាយអាហារខ្ពស់ជាងគេ។
ប្រឈមកាន់តែខ្លាំងនឹងជំងឺថប់អារម្មណ៍និងការបាក់ទឹកចិត្ត
ស្រ្តីដែលឆាប់មករដូវជាលើកដំបូងក៏ជួបបញ្ហាបាក់ទឹកចិត្ត ថប់អារម្មណ៍ មានគំនិតសម្លាប់ខ្លួន និងមានអាកប្បកិរិយាផ្តល់គ្រោះថ្នាក់ដល់ខ្លួនឯងដែរ។ រឿងនេះរឿងនេះអាចនិយាយថា វាមិនត្រឹមតែកើតឡើងលើសុខភាពធម្មតាទេ តែក៏ប៉ះពាល់ដល់សុខភាពផ្លូវចិត្តស្រ្តីម្នាក់ដែរ។
តើអ្នកអាចធ្វើអ្វីបានទៅបើសិនជាកូនស្រ្តីខ្លួនជួបបញ្ហាបែបនេះហើយ
ចូរព្យាយាម និងផ្តល់ឲ្យពួកគេនូវរបៀបរស់នៅបែបផ្តល់សុខភាពតាំងពីពេលចាប់ផ្តើមទៅ តាមរយៈការផ្តល់ជាអាហារដែលត្រឹមត្រូវ និងធ្វើលំហាត់ប្រាណរាងកាយដើម្បីបំបាត់បញ្ហាធាត់ជ្រុល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះអាចជួយដល់រាងកាយរបស់ក្មេងមានសុខភាពល្អ និងមិនប៉ះពាល់ដល់បម្រែបម្រួលអ័រម៉ូនពួកគេផង៕