ពេលខ្លះនៅពេលដែលអ្នកត្រូវការសម្រាលតាមធម្មជាតិហើយនោះ តែអ្វីដែលកំពុងតែកើតឡើងក្នុងពេលសម្រាលនោះអាចជារឿងមួយពិបាក និងត្រូវការផ្លាស់ប្តូររបៀបសម្រាលវិញ។ អ្នកអាចនឹងត្រូវការសម្រាលកូនដោយវះកាត់បន្ទាន់ដោយសារតែបញ្ហាសុខភាព ឬដោយសារតែករណីត្រូវការសម្រាលកូនទៅតាមពេលវេលាដែលត្រូវការ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើនមនុស្សយើងគិតថា ការសម្រាលកូនដោយវះកាត់បន្ទាន់អាចជារឿងមួយមិនចាំបាច់ទេ ប៉ុន្តែវាមិនមែនគ្រប់ករណីទាំងអស់នោះទេ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីហេតុផលមួយចំនួនដែលស្រ្តីមានផ្ទៃពោះគ្រប់រូបត្រូវការសម្រាលកូនដោយវះកាត់។
កូនថប់ដង្ហើម
នេះគឺជាហេតុផលចំបងបំផុតមួយដែលត្រូវការសម្រាលកូនដោយវះកាត់បន្ទាន់។ បើសិនជាកូនស្ថិតក្នុងករណីថប់ដង្ហើមគ្រប់ប្រភេទក្នុងពេលសម្រាលនោះ យកល្អគួរតែជ្រើសរើសការវះកាត់វិញទៅ។ គ្រូពេទ្យអាចនឹងតាមដានចង្វាក់បេះដូងកូន។ បើសិនជាមានបញ្ហាថប់ដង្ហើម ម៉ាស៊ីននឹងប្រាប់ឲ្យដឹង ហើយគ្រូពេទ្យច្រើនតែណែនាំឲ្យសម្រាលដោយវះកាត់វិញ។
អាងត្រគាកម្តាយតូច
នេះគឺជាបញ្ហាធម្មតាមួយរបស់ម្តាយដែលបណ្តាលឲ្យមានបញ្ហាច្រើនក្នុងពេលសម្រាលតាមធម្មជាតិ។ បើសិនជាម្តាយមានអាងត្រគៀកតូច និងកូនមានទំហំធំ វាអាចនឹងបណ្តាលឲ្យមានបញ្ហាមួយសម្រាប់ទារកដែលត្រូវការឆ្លងកាត់ផ្លូវដ៏តូចជាងខ្លួន។
កូនកើតបញ្ច្រាស់
បើសិនជាកូនអ្នកស្ថិតក្នុងទម្រងជើងមកមុន ឬទម្រងទទឹងខ្លួននោះ វាពិតជារឿងមួយដែលពិបាកសម្រាលតាមធម្មជាតិណាស់។ ដូច្នេះមានតែការសម្រាលដោយវះកាត់ទេទើបមានសុវត្ថិភាព។
ធ្លាប់សម្រាលដោយវះកាត់ពីមុនមក
រឿងនេះមិនមែនមានន័យថា ការសម្រាលកូនតាមធម្មជាតិមិនអាចធ្វើបានក្រោយពីធ្លាប់សម្រាលដោយវះកាត់នោះទេ តែបើសិនជាអ្នកមានប្រវត្តិសម្រាលដោយវះកាត់ពីរដងហើយនោះ ឱកាសហួរឈាមក្នុងខ្លួនក្នុងពេលសម្រាលកូនដោយធម្មជាតិគឺខ្ពស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទារកបន្ទោបង់ក្នុងផ្ទៃ
បើសិនជាទារកបន្ទោបង់ក្នុងស្បូន ឬជុះលាមកព្រៃហើយនោះ វាអាចបញ្ជាក់ថា ទារកនឹងថប់ដង្ហើម ហើយរឿងដ៏ល្អបំផុតដែលត្រូវធ្វើនោះគឺសម្រាលដោយវះកាត់៕