តើផ្លែមៀនអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក? បើអ្នកចង់ដឹង ចូលអ្នកអានអត្ថបទនេះឱ្យចប់ នោះអ្នកនឹងយល់ច្បាស់ពីអត្ថប្រយោជន៍ទាំងឡាយរបស់វា។ តើមានអ្វីខ្លះ?

1.    នៅពេលដែលអ្នកប្រើខួរក្បាលច្រើន ឬនឿយហត់ខ្លាំង អ្នកអាចពិសារមៀនបាន នោះវានឹងធ្វើឲ្យអ្នកស្រលះខួរក្បាលឡើងវិញ។

2.    បើអ្នកមានអាការៈវិលមុខ ឈឺក្បាល ដោយសារតែការងារច្រើន វាក៍អាចជួយបន្ធូរសម្ពាធអ្នកដែរ ដោយអ្នកអាចយកផ្លែមៀនដែលគ្រាមមកដាំទឹកផឹកបាន។

3.    បើអ្នកតែងតែគេងមិនលក់ ហើយម្ញូបភ្នែកខ្លាំង អ្នកអាចបរិភោគវាបាន វានឹងជួយអ្នកឱ្យមានអាការៈប្រសើរឡើង។

4.    អ្នកអាចយកសាច់នៃផ្លែមៀនចំនួន២០ក្រាម បន្ទាប់មកយកវាទៅដាំជាមួយទឹកចំនួន៣០០មីលីលីត្រ ហើយយកមកពិសារ នោះវានឹងប៉ូវឈាមខ្លាំងណាស់ ហើយធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជាងមុនទៀតផង។ ដូចនេះ អ្នកអាចឧស្សាហ៍ញ៉ាំមៀនបាន ប៉ុន្តែមិនគួរពិសារច្រើនពេកឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមានអាការៈក្តៅក្នុងបាន៕