សព្វថ្ងៃនេះមានកូនសិស្សជាច្រើនតែងតែផាត់មុខទៅរៀនជានិច្ច ដូចនេះគួរតែផាត់មុខបែបណាទើបដូចជាកូនសិស្ស ហើយមិនដូចជាទៅចូលរួមកម្មវិធីផ្សេងៗ? ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញពីគន្លឹះខ្លះៗប្រាប់អ្នក។

1.    ដំបូងអ្នកអាចយកម្សៅផាត់ភ្នែកដែលមានពណ៌ទឹកក្រូចយកមកលាបលើត្របកភ្នែកលើរបស់អ្នកដោយប្រើម្រាមដៃដើម្បីកុំឱ្យឃើញពណ៌ដិតពេក។

2.    បន្ទាប់មកយកជក់ទៅជ្រលក់ម្សៅពណ៌ត្នោតយកមកលាបនៅចុងនៃត្របកភ្នែកអ្នកដោយមិនត្រូវផាត់ដិតពេកទេ។

3.    បន្ទាប់មកទៀត អ្នកត្រូវយកម្សៅផាត់ភ្នែកដែលមានពណ៌ភ្លឺ ប៉ុន្តែត្រូវតែពណ៌រាងស្រាល យកមកលាបលើផ្នែកកណ្តាលនៃត្របកភ្នែក និងផ្នែកខាងក្រោមនៃត្របកភ្នែកដើម្បីកុំឱ្យឃើញពណ៌ភ្នែកដិតពេក ហើយមើលទៅមានភាពទាក់ទាញ មិនដូចតួល្ខោន។

4.    អ្នកអាចយកប៊ិចគូសភ្នែកដែលមានពណ៌ត្នោតយកមកគូសនៅផ្នែកលើនៃរោមភ្នែក ដោយគូសមួយខ្សែបានហើយ បើគូសខ្លាំងពេក វាដូចជាទៅចូលរួមកម្មវិធីផ្សេងៗ។

5.    បន្ទាប់មកអ្នកអាចពត់រោមភ្នែកអ្នក ហើយយកម៉ាស្កាឡាដែលមានពណ៌ត្នោតយកមកលាបបាន ប៉ុន្តែផ្នែកខាងក្រោម មិនបាច់លាបទេ។

6.    ចុងក្រោមអ្នកអាចយកគ្រែមពណ៌ផ្កាឈូកខ្ចីមកលាបបាន នោះមុខអ្នកនឹងមើលទៅមានភាពទាក់ទាញជាសិស្ស ហើយពណ៌មិនសូវឆើតទៀត៕