ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ លាភផ្នែកទ្រព្យអ្នកមានសភាពទាបណាស់ ដូចនេះ អ្នកគួរតែប្រយ័ត្នគ្រប់យ៉ាង។ ពណ៌សំណាង គឺពណ៌កាហ្វេ។ លេខសំណាង គឺលេខ៥។
ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ ទើបមិនមានបញ្ហាកើតឡើង។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៧។
ឆ្នាំខាល
ថ្ងៃនេះ អ្នកមិនគួរធ្វើការបណ្តាក់ទុនផ្តេសផ្តាសនោះទេ។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ៧។
ឆ្នាំថោះ
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់នូវរបស់របរផ្ទាល់ខ្លួនរបស់អ្នក។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៣។
ឆ្នាំរោង
ថ្ងៃនេះ អ្នកគួរតែរៀបចំផែនការឲ្យបានច្បាស់ ទើបអ្នកអាចទទួលបានផលចូលមក។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៨។
ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកនឹងអាចខ្វះអ្នកតាមជួយ ដូចនេះ អ្នកគួរតែខំប្រឹងដោយខ្លួនឯង។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ១។
ឆ្នាំមមី
ថ្ងៃនេះ អ្នកនឹងមានអ្នកជួយច្រើនណាស់ ដោយនាំអ្នកដើររកផ្លូវទ្រព្យតែម្តង។ ពណ៌សំណាង គឺពណ៌អង្ករ។ លេខសំណាង គឺលេខ៩។
ឆ្នាំមមែ
ថ្ងៃនេះ អ្នកមិនគួរយល់ព្រមជួយអ្នកដទៃដោយងាយទេ ព្រោះអាចកើតមានបញ្ហា។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ២។
ឆ្នាំវក
ថ្ងៃនេះ អ្នកគួរតែប្រមូលអារម្មណ៍ក្នុងការងារ ទើបអាចសម្រេចបាន។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ១។
ឆ្នាំរកា
ថ្ងៃនេះ អ្នកនឹងអាចឡើងឋានៈបាន ព្រោះមានអ្នកតាមជួយជម្រុញ។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ៩។
ឆ្នាំច
ថ្ងៃនេះ នឹងមានទ្រព្យរត់មករកអ្នកយ៉ាងងាយបំផុត។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ១។
ឆ្នាំកុរ
ថ្ងៃនេះ ទេវតាទ្រព្យនឹងអាចឃ្លាតឆ្ងាយពីអ្នកបាន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៦៕