អ្នកស្រាវជ្រាវកំពុងតែណែនាំថា ការប្រឈមនឹងជំងឺមហារីកសុដន់អាចត្រូវបានកាត់បន្ថយតាមរយៈការរក្សាបាននូវរបបអាហារផ្តល់សុខភាព និងរក្សាទម្ងន់នៅល្អ។ ដូច្នេះបើសិនជារបបអាហារខាងក្រោមនេះកំពុងតែស្ថិតក្នុងចំណូលចិត្តរបស់អ្នកហើយ យកល្អគួរតែដកវាចេញទៅបើសិនជាអ្នកមិនចង់ប្រឈមខ្ពស់នឹងមហារីកសុដន់ទេនោះ។
ផលិតផលធ្វើពីទឹកដោះគោ
ដើម្បីរក្សានូវការផលិត កសិករផលិតទឹកដោគោ នឹងប្រើប្រាស់សារធាតុគីមី និងអ័រម៉ូនជាច្រើនដើម្បីជម្រុញដល់ផលិតផលរបស់ពួកគេផលិតបានតាមតម្រូវការ។ សារធាតុគីមីទាំងនោះរួមមាន rGBH ដែលត្រូវបានគេប្រើប្រាស់ជាញឹកញ៉ាប់លើសត្វគោផលិតទឹកដោះនៅសហរដ្ឋអាមេរិក។ ទឹកដោះចេញពីគោប្រភេទនេះគឺមានអ័រម៉ូន Insulin-like Growth Factor-1 ឬ IGF-1 ខ្ពស់ជាងគេ។ អ័រម៉ូននេះមានធម្មតាក្នុងខ្លួនមនុស្ស ដែលវាជួយសម្រួលដល់ការបំបែកកោសិកា។ ការសិក្សាបានរកឃើញថា ការឡើងខ្ពស់របស់ង័រម៉ូន IGF-1 នឹងបង្កើការប្រឈមនឹងមហារីកសុដន់។
ខ្លាញ់
ការសិក្សាបានណែនាំថា មិនមែនខ្លាញ់ទាំងអស់សុទ្ធតែអាក្រក់ឡើយ។ ខ្លាញ់ដែលបានមកពីអាហារកៃឆ្នៃគឺជាប់ទាក់ទងនឹងការប្រឈមនឹងមហារីកសុដន់ ប៉ុន្តែខ្លាញ់ដែលបានមកពីបន្លែ និងផ្លែឈើគឺបន្ថយការប្រឈមមុខវិញ។ ខ្លាញ់ប្រភេទ Trans Fats ត្រូវបានគេរកឃើញថាជាប់ទាក់ទងនឹងមហារីកសុដន់ ហើយក៏គួរតែចៀសវាងដែរ។ ខ្លាញ់នេះមាននៅក្នុងអាហារចៀន នំដូណាត និងផាស្តា។
សាច់ក្រហម
ការសិក្សាមួយចំនួនបានរាយការណ៍ថា វាមានទំនាក់ទំនងមួយរវាងសាច់ក្រហម និងការប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកសុដន់។ សាច់កៃឆ្នៃ ងាយនឹងមានជាតិប្រៃ ខ្លាញ់ និងសារធាតុរក្សាគុណភាពខ្ពស់ ហើយក៏មិនត្រូវបានគេចាត់ទុកថាជាអាចល្អក្នុងការបង្ការជំងឺមហារីកសុដន់ដែរ។
របស់ផ្អែម
ស្រ្តីដែលប្រាប់ថា ចូលចិត្តញ៉ាំផ្អែមៗ ទាំងភេសជ្ជៈ បង្អែម និងការចូលចិត្តថែមស្ករ មានការប្រឈមនឹងជំងឺមហារីកសុដន់ខ្ពស់ជាងស្រ្តីដែលញ៉ាំតិច រហូតដល់ ២៧ភាគរយ។
ប្រេងបន្លែ
ប្រេងបន្លែដូចជា សណ្តែកសៀង ពោត និងផ្កាឈូករ័ត្ន សុទ្ធតែមានជាតិខ្លាញ់ប្រភេទ Polyunsaturated Fats ខ្ពស់ ដែលវានឹងបង្កើនការប្រឈមនឹងការធ្វើអុកស៊ីតកម្មជម្រុញការកើតមហារីកក្នុងរាងកាយ៕