Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបស្រឡាញ់ដែលអាចធ្វើឲ្យកូនខូច។ តើមានអ្វីខ្លះទៅ?

  1. ការស្រលាញ់ដែលតែងតែទិញរបស់ឱ្យកូន នៅពេលដែលគេទារភ្លាម អ្នកទិញឱ្យភ្លាម យូរៗទៅគេនឹងខូចជាមិនខាន។
  2. ការសើចនៅពេលដែលកូននិយាយពាក្យមិនគួរសម ព្រោះយល់ថាកូនគួរឱ្យស្រលាញ់ នេះជាការស្រលាញ់ដែលខុសបំផុត ព្រោះវានឹងធ្វើឱ្យគេក្លាយជាក្មេងឈ្លើយ។
  3. ការមិនឱ្យកូនធ្វើអ្វីសោះ ហើយតែងតែពឹងផ្អែកលើអ្នកជានិច្ចក៏ជាការស្រលាញ់ខុសដែរ ព្រោះកូននឹងគ្មានភាពម្ចាស់ការលើខ្លួនឯង។
  4. ការតែងតែមិនប្រាប់កូនពីកំហុសរបស់គេ ហើយតែងតែជួយរៀបចំប្រដាប់ដាល់លេងរបស់គេទុកជានិច្ច នេះជាទង្វើដែលខុសបំផុត ហើយក៏មិនមែនជាការស្រលាញ់ដែលអ្នកគួរតែផ្តល់ឱ្យគេដែរ៕