ជំងឺតំណពូជ ជាជំងឺដែលម្តាយឳពុកមាន ហើយអាចកើតលើខ្លួនកូនបាន។ ដូចនេះ តើមានវិធីអ្វីដើម្បីចៀសវាងទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនជាឳពុកម្តាយរបស់អ្នកមានជំងឺលើសសម្ពាធឈាម នោះអ្នកក៏អាចកើតមានជំងឺនេះផងដែរ។ ដូចនេះ អ្នកគួរតែឧស្សាហ៍ពិនិត្យមើលសម្ពាធឈាម និងគ្រប់គ្រងទម្ងន់អ្នកឲ្យបានល្អ ដោយមិនគួរឲ្យធាត់ពេកទេ។ ជាពិសេស អ្នកគួរតែកាត់បន្ថយការញ៉ាំស្រា និងជក់បារី។ ម្យ៉ាងទៀត អ្នកក៏គួរតែកាត់បន្ថយការញ៉ាំប្រៃពេកដែរ។
- បើឳពុកម្តាយអ្នកកើតមានជំងឺទឹកនោមផ្អែម អ្នកក៏អាចឆ្លងពីគាត់ផងដែរ។ ដូចនេះ ក្រោយអាយុ៤៥ឆ្នាំ អ្នកគួរតែពិនិត្យមើលជាតិស្ករអ្នកឲ្យបានទៀង។ ម្យ៉ាងទៀត អ្នកគួរតែពិសារបន្លែ ផ្លែឈើ សាច់ ស៊ុត ទឹកដោះគោ និងអាហារផ្សេងទៀត ឲ្យមានលំនឹង ទើបអ្នកមិនងាយប្រឈមមុខនឹងជំងឺនេះ។ ម្យ៉ាងទៀត អ្នកគួរតែរក្សារាងស្អាតរបស់អ្នកឲ្យបានជាប់ ដោយមិនគួរបណ្តោយឲ្យធាត់ពេកនោះទេ។
- ជំងឺមហារីកក្រពះ ក៏ជាជំងឺតំណពូជដែរ។ ដូចនេះ អ្នកគួរតែកាត់បន្ថយការពិសារស្រាបៀរ ព្រោះវាជាកត្តាចំបងក្នុងការធ្វើឲ្យអ្នកកើតជំងឺមហារីកក្រពះ។ ម្យ៉ាងទៀត អ្នកក៏គួរតែកុំពិសារអាហារដែលប្រៃជ្រុលច្រើនឲ្យសោះ ព្រោះវាក៏ជាកត្តាមួយក្នុងចំណោមកត្តាទាំងឡាយផងដែរ។
- នៅពេលដែលម្តាយរបស់អ្នក មានជំងឺពុកឆ្អឹង អ្នកនឹងអាចកើតដូចជាគាត់អញ្ចឹង។ ដូចនេះ អ្នកគួរតែពិសារទឹកដោះគោឲ្យបានច្រើនដើម្បីប៉ូវកាល់ស្យូម។ ម្យ៉ាងទៀត អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ហើយកាត់បន្ថយពិសារស្រា និងជក់បារី ទើបអ្នកមិនមានអាការៈពុកឆ្អឹងនេះកើតឡើង។
- បើអ្នកមិនចង់កើតជំងឺភ្លេចភ្លាំងនៅពេលចាស់ អ្នកគួរតែគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យបានល្អ ទើបមិនងាយប្រឈមមុខនឹងជំងឺមួយនេះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)