ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបស្រឡាញ់ដែលអាចធ្វើឲ្យកូនខូច។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការស្រលាញ់ដែលតែងតែទិញរបស់ឱ្យកូន នៅពេលដែលគេទារភ្លាម អ្នកទិញឱ្យភ្លាម យូរៗទៅគេនឹងខូចជាមិនខាន។
- ការសើចនៅពេលដែលកូននិយាយពាក្យមិនគួរសម ព្រោះយល់ថាកូនគួរឱ្យស្រលាញ់ នេះជាការស្រលាញ់ដែលខុសបំផុត ព្រោះវានឹងធ្វើឱ្យគេក្លាយជាក្មេងឈ្លើយ។
- ការមិនឱ្យកូនធ្វើអ្វីសោះ ហើយតែងតែពឹងផ្អែកលើអ្នកជានិច្ចក៏ជាការស្រលាញ់ខុសដែរ ព្រោះកូននឹងគ្មានភាពម្ចាស់ការលើខ្លួនឯង។
- ការតែងតែមិនប្រាប់កូនពីកំហុសរបស់គេ ហើយតែងតែជួយរៀបចំប្រដាប់ដាល់លេងរបស់គេទុកជានិច្ច នេះជាទង្វើដែលខុសបំផុត ហើយក៏មិនមែនជាការស្រលាញ់ដែលអ្នកគួរតែផ្តល់ឱ្យគេដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)