ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីឆ្នាំរោង និងម្សាញ់ដែលជាគូជាមួយនរណាវិញ។ តើគេជាគូនឹងឆ្នាំអ្វីទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំរោង
អ្នកដែលកើតនៅឆ្នាំនេះជាគូនឹងបុគ្គលដែលកើតនៅឆ្នាំរការ ជូត និងវក។ នៅពេលដែលអ្នកជួបនឹងមនុស្សដែលមានឆ្នាំទាំង៣នេះ ហើយអ្នកមានអារម្មណ៍ចំពោះគ្នា អ្នកអាចជ្រើសរើសគ្នាជាគូអនាគតបាន។ ក្រោយរៀបការហើយ អ្នកនឹងមានលាភចូល៣ឆ្នាំ បង្កើតបានកូនប្រុស អ្វីៗគឺប្រែជាល្អគ្រប់យ៉ាង។ អាយុដែលស័ក្តិសមក្នុងការរៀបការគឺ២៨ឆ្នាំ។
ឆ្នាំម្សាញ់
អ្នកដែលកើតនៅឆ្នាំនេះជាគូនឹងឆ្នាំវក ឆ្លូវ និងរការ។ ប្រសិនជាអ្នកជួបឆ្នាំទាំង៣នេះ អ្នកអាចរៀបការក្នុងឆ្នាំទាំង៣នេះបានដូចគ្នា។ ក្រោយពេលដែលការរួច ប្រពន្ធនឹងលើកប្តីខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏អាចលើកគ្នាទៅវិញទៅមកដែរ ជាហេតុដែលធ្វើឲ្យទ្រព្យហូរចូលបានយ៉ាងច្រើន។ អាយុដែលស័ក្តិសមក្នុងការរៀបការគឺ២៧ឆ្នាំ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)