និយាយដល់រឿងចំណង់ផ្លូវភេទ ភាគច្រើនវាតែងតែកើតឡើងលើមនុស្សស្រី ហើយបើមនុស្សប្រុសវិញ តែងតែបណ្តាលមកពីភាពតានតឹងខ្លាំងការងារប្រចាំថ្ងៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ រាល់ការខ្សត់ខ្សោយខាងផ្លូវភេទ វាពិតជាអាចផ្តល់ភាពល្អកកករច្រើនដល់សុភមង្គលគ្រួសារ ប៉ុន្តែសូមកុំទាន់អាលអារម្ភអី ព្រោះខ្ញុំមានវិធីធម្មជាតិមួយដែលអាចជួយដោះស្រាយរឿងនេះបាន នោះគឺការទទួលទានអាហារទាំងអស់ដូចខាងក្រោមនេះ៖
ផ្លែអាលម៉ុន
គ្រាប់ផ្លែឈើប្រភេទនេះជាប្រភពដ៏អស្ចារ្យមួយនៃអាស៊ីតខ្លាញ់ល្អ ដែលវានឹងជំរុញដល់ការផលិតអ័រម៉ូនប្រកបដោយសុខភាពសម្រាប់បុរស។
ផ្លែឪឡឹក
ក្នុងសាច់ផ្លែឪឡឹកមានសារធាតុគីមីមួយប្រភេទឈ្មោះថា Citruline ដែលវាមិនត្រឹមតែជួយដល់ចំណង់ផ្លូវភេទទេ តែក៏មានប្រយោជន៍ចំពោះសុខភាពបេះដូងដែរ។
ផ្លែបឺរី
ពពួកផ្លែឈើបឺរីដូចជា បឺរីពណ៌ខៀវ និងស្ត្របឺរីអាចជាអាហារដ៏ល្អមួយសម្រាប់បុរស និងស្រ្តីក្នុងការជំរុញដល់ចំណង់ផ្លូវភេទ។ សម្រាប់ផ្លែស្ត្របឺរីវិញគឺមានចំនួនវីតាមីន C និង Folate ខ្ពស់ណាស់។
ក្រូចឆ្មា និងផ្លែក្រូច
យោងទៅតាមការសិក្សាជាច្រើនបានឲ្យដឹងថា វីតាមីន C ត្រូវបានគេរកឃើញថាជួយព្រឹងដល់សុខភាពទូទៅរបស់មេជីវិតឈ្មោល និងកាត់បន្ថយការប្រឈមនឹងភាពអសមត្ថភាពមានកូនទាំងបុរស និងស្រ្តី។ ផ្លែឈើជូរៗមួយនេះនឹងបង្កើនអង់ទីអុកស៊ីដង់ ព្រមទាំងគ្លុយកូសសម្រាប់ការពង្រឹងដល់ការគិត និងបន្ថយភាពតានតឹងក្នុងអារម្មណ៍ដែលជាហេតុនាំឲ្យលិង្គមិនព្រមឡើងរឹង។
ល្ហុង
ល្ហុងគឺជាផ្លែឈើដ៏អស្ចារ្យសម្រាប់ស្រ្តីព្រោះវាជាប្រភពនៃអ័រម៉ូនភេទស្រ្តី អេស្ត្រូជែនបែបធម្មជាតិ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាមានសមាសធាតុដូចគ្នានឹងអ័រម៉ូនអេស្រ្តូជែនក្នុងខ្លួនមនុស្សដែរ ព្រមទាំងជំរុញដល់ចំណង់ផ្លូវភេទកាន់តែល្អ៕