អង្គការសុខភាពពិភពលោកបានណែនាំថា មនុស្សធំពេញវ័យអាយុចាប់ពី ១៨ ទៅ៦៤ឆ្នាំគួរតែហាត់ប្រាណយ៉ាងហោចណាស់ ១៥០នាទីក្នុងមួយសប្តាហ៍។ ការរត់ហាត់ប្រាណយឺតៗគឺជាមធ្យោបាយដ៏ល្អមួយក្នុងការទទួលបានសុខភាពហើយ មិនបាច់ចំណាយច្រើនហាត់ក្នុងក្លិប ឬសម្ភារៈហាត់ប្រាណឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ការហាត់ប្រាណរបៀបនេះអាចនឹងមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ បើសិនជាអ្នកអាចធ្វើវាជាប្រចាំបាន។
រំលាយជាតិខ្លាញ់សម្រកទម្ងន់
គ្រាន់តែចំណាយពេលរត់យឺតចម្ងាយ ៨គីឡូម៉ែត្រ អ្នកនឹងអាចរំលាយជាតិខ្លាញ់ពី ២៤០ ទៅ ៣៥៥កាឡូរី ក្នុងរយៈពេលកន្លះម៉ោង។ កាលណាជាតិខ្លាញ់រលាយបែបនេះ អ្នកនឹងអាចស្រកទម្ងន់បានយ៉ាងអស្ចារ្យ ហើយបានសាច់ដុំថែមទៀត។
ពង្រឹងដល់សុខភាពបេះដូងសរសៃឈាម
ការហាត់ប្រាណរបៀបនេះអាចជួយកាត់បន្ថយការកើតជំងឺស្លោកសាច់ដុំបេះដូង និងពង្រឹងដល់សុខភាពបេះដូងសរសៃឈាមទាំងមូលផង។ ការសិក្សារកឃើញថា អ្នកដែលហាត់ប្រាណដោយការរត់យឺតៗអាចថែរក្សារាងបានល្អ ព្រមទាំងមិនមានជាតិខ្លាញ់លើសក្នុងឈាមទេ។
បញ្ចុះសម្ពាធឈាម
ការសិក្សាបានរកឃើញថា កាលណាយើងរត់យឺតៗ ឬដើររាល់ថ្ងៃ វានឹងធ្វើឲ្យសម្ពាធឈាមខាងលើចុះបាន ១៤មីលីម៉ែត្របារ៉ត និងខាងក្រោមបាន ១២មីលីម៉ែត្របារ៉ត។
ពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំ
នៅពេលអ្នកហាត់ប្រាណ កោសិកាគ្រាប់ឈាមស និងអង់ទីគ័រនឹងទទួលខុសត្រូវលើការចល័តទ័ពការពាររាងកាយបានកាន់តែល្អ និងលឿន សម្រាប់ការពារកុំឲ្យឆ្លងជំងឺ។
រស់កាន់តែយូរ
ការធ្វើសកម្មភាពរាងកាយបែបនេះជាទូទៅ អាចកាត់បន្ថយការស្លាប់បានរហូតដល់ ៣០ភាគរយឯណោះបើសិនជាប្រៀបធៀបនឹងអ្នកដែលមិនធ្វើសកម្មភាពអ្វីសោះ។
សុខភាពផ្លូវចិត្តកាន់តែល្អ
ការរត់យឺតៗអាចជួយកាត់បន្ថយការប្រឈមនឹងការខូចខាតខាងភាពឈ្លាស់វ៉ៃ និងការភ្លេចភ្លាំង។ រឿងនេះមានប្រយោជន៍ជាពិសេសសម្រាប់មនុស្សចាស់តែម្តង។
សន្លាក់និងឆ្អឹងកាន់តែមានសុខភាពល្អ
អ្នកស្រាវជ្រាវបានរកឃើញថា ការរត់ និងការហាត់ប្រាណផ្សេងៗទៀតអាចធ្វើឲ្យសន្លាក់ឆ្អឹងខ្ចីល្អឡើងវិញបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាមួយបាននិយាយទៀតថា អ្នកដែលប្រឈមនឹងការរលាកឆ្អឹងខ្ចីក្នុងជង្គង់អាចទទួលបានប្រយោជន៍ច្រើនពីការចាប់ផ្តើមហាត់ប្រាណ៕