អ្នកទើបតែញ៉ាំអីមិញទេ តែឥឡូវនេះតើអ្នកនៅតែមានអារម្មណ៍ឃ្លានទៀតមែនទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទាក់ទងនឹងបញ្ហានេះ មានហេតុផលខុសៗគ្នាច្រើនណាស់ ប៉ុន្តែអ្វីដែលគេរកឃើញញឹកញ៉ាប់ជាងគេងនោះមានដូចជា៖
មិនបានញ៉ាំបន្លែពណ៌បៃតង
តើអ្នកមិនចេះញ៉ាំបន្លែមែនទេ? របបអាហារដែលកង្វះជាតិសរសៃ ហើយក្រពះកំពុងតែធ្ងន់ទៀត នោះវាពិតជាអាចធ្វើឲ្យឃ្លានខ្លាំងណាស់។ ក្រៅពីនេះ ករណីដែលអ្នកមិនបានញ៉ាំបន្លែគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យនៅតែឃ្លានទេ តែក៏អាចនាំឲ្យទល់លាមក លើសជាតិស្ករក្នុងឈាម លើសសម្ពាធឈាម និងលើសកូឡេស្តេរ៉ុលថែមទៀត។
ញ៉ាំប្រូតេអ៊ីនមិនគ្រប់គ្រាន់
គ្រប់គ្នាដឹងហើយថា ប្រូតេអ៊ីនគឺជារបស់ល្អសម្រាប់អ្នកដែលចង់បានសាច់ដុំ។ យ៉ាងណាមិញ ប្រូតេអ៊ីនត្រូវការពេលវេលាយូរក្នុងការរំលាយ ដូច្នេះហើយវាអាចធ្វើឲ្យញ៉ាំរួចឆ្អែតបានយូរផង។ ដូច្នេះបើសិនជាអ្នកមិនញ៉ាំប្រូតេអ៊ីនទេ អ្នកពិតជាងាយនឹងឃ្លានទៀតណាស់។ ប៉ុន្តែកុំបារម្ភអីបើសិនជាអ្នកញ៉ាំអាហារបួស ព្រោះមានរុក្ខជាតិខ្លះក៏មានជាតិប្រូតេអ៊ីនខ្ពស់ដែរដូចជា សណ្តែក និងគ្រាប់ធញ្ញជាតិជាដើម។
ញ៉ាំផ្អែមខ្លាំងពេក
គ្រឿងស្រវឹង ថ្នាំបំបាត់ការឈឺចាប់ ថ្នាំញៀន ការលេងល្បែង សុទ្ធតែជាហេតុនាំឲ្យងាយនឹងញៀនខ្លាំងណាស់។ ដូច្នេះការនៅតែមានអារម្មណ៍ឃ្លានទៀតទំនងជាងាយនឹងកើតឡើងណាស់ក្រោយពីអ្នកទើបតែញ៉ាំអ្វីផ្អែមៗរួច។ បើសិនជាអ្នកចង់បញ្ចប់បញ្ហានេះ យកល្អគួរតែកាត់បន្ថយការញ៉ាំផ្អែម។ វាមិនត្រឹមតែងាយធ្វើឲ្យធាត់ជ្រុលទេ និងពុកធ្មេញទេ តែក៏ប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង និងមហារីក។
មានអារម្មណ៍ស្រ្តេសខ្លាំង
តើជីវិតប្រចាំថ្ងៃរបស់អ្នកពោរពេញទៅដោយភាពតានតឹងដែរទេ? បើសិនជាចឹងមែន វាក៏គ្មានអ្វីត្រូវភ្ញាក់ផ្អើលដែរបើសិនជាអ្នកចេះតែមានអារម្មណ៍ឃ្លានជាប់ ជាពិសេសរបស់ផ្អែម ឬខ្លាញ់តែម្តង។ អ្នកជំនាញនិយាយថា ការដែលស្រ្តេសខ្លាំងពេក អាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយក៏អាចបង្កជាការឃ្លានជាប់ថែមទៀត។
កំពុងតែខ្សោះជាតិទឹកក្នុងខ្លួន
យកល្អគួរតែញ៉ាំទឹកឲ្យបានប្រហែល ២លីត្រក្នុងមួយថ្ងៃ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការដែលធ្វើការងារដ៏សំខាន់នេះបាន ក៏អាចបង្ការការញ៉ាំច្រើនជ្រុលបាន ព្រោះថា ភាពស្រេកទឹក អាចជំរុញដល់អារម្មណ៍ឃ្លានថែមទៀតបាន៕