អ្នកអាចកំពុងតែផ្តល់គ្រោះថ្នាក់ដល់ភ្នែករបស់ខ្លួនឯងបានជាមួយនឹងទម្លាប់មួយចំនួនដែលអ្នកធ្វើរាល់ថ្ងៃដោយមិនដឹងខ្លួន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែមិនបាច់បារម្ភទេ ព្រោះអ្នកអាចនឹងកែប្រែវាបាន។ ទម្លាប់ទាំងនោះមានដូចជា៖
គេងទាំងពាក់ឡេន
ពេលខ្លះ នៅពេលអ្នកមានអារម្មណ៍ខ្ជិលខ្លាំង អ្នកប្រហែលជាគិតថាវាមិនអីនោះទេក្នុងការគេងទាំងពាក់ឡេនជាប់ភ្នែកអញ្ជឹង។ សូមកុំធ្វើបែបនេះឲ្យសោះ។ ការពាក់ឡេននឹងកាត់បន្ថយការផ្គត់ផ្គង់អុកស៊ីសែនទៅកញ្ចក់ភ្នែក ជីវជាតិ និងជាតិរំអិលដែលវាត្រូវការ។ វានឹងធ្វើឱ្យភ្នែកអ្នកទៅជាស្ងួត និងឡើងក្រហមនៅព្រឹកឡើង។
មើលកុំព្យូទ័រនៅចម្ងាយជិតពេក
ការធ្វើការជាមួយកុំព្យូទ័ររាល់ថ្ងៃអាចធ្វើឱ្យភ្នែកអស់កម្លាំង និងស្ងួតបាន។ ដូច្នេះចូរប្រាកដថា អ្នកបានដាក់កុំព្យូទ័រឆ្ងាយពីភ្នែកពី ៣៨ ទៅ ៥០សង់ទីម៉ែត្រពីភ្នែក។ អ្នកក៏គួរតែទុកពេលឱ្យភ្នែកសម្រាកជារៀងរាល់ ២០នាទី ផងដែរ។
ញីភ្នែក
ការញីភ្នែកដែលកំពុងតែរមាស់ហាក់ដូចជារឿងត្រូវធ្វើណាស់ ប៉ុន្តែតាមពិត វាគ្រាន់តែធ្វើឲ្យភ្នែកទៅជារលាកលើសដើមប៉ុណ្ណោះ។ អ្នកក៏អាចចម្លងមេរោគទៅក្នុងភ្នែកបានដែរ។ បើសិនជាមានកំទិចកំទីធ្វើឲ្យរមាស់ ការព្រិចភ្នែកជាមួយនឹងទឹកត្រជាក់ក៏អាចបាត់ទៅវិញដែរ។
មិនពាក់វ៉ែនតាខ្មៅ
ការធ្វើបែបនេះវាដូចគ្នានឹងការការពារស្បែកដែរ អ្នកត្រូវការការពារភ្នែកពីកាំរស្មីយូវីរបស់ព្រះអាទិត្យ។ ការប៉ះពាល់នឹងកាំរស្មីពន្លឺព្រះអាទិត្យយូរពេកអាចធ្វើឲ្យកើតជាជំងឺភ្នែក Macular Degeneration និងខូចបាតភ្នែកបាន។ ដូច្នេះត្រូវការពាក់វ៉ែនតាខ្មៅជានិច្ចនៅពេលអ្នកចេញទៅក្រៅ។
មិនបានលាងសម្អាតជក់សម្អាតភ្នែក
ចូរប្រាកដថា អ្នកបានលាងសម្អាតច្រាសលាបភ្នែកយ៉ាងហោចណាស់ម្តងក្នុងមួយខែ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការដែលមិនបានលាងសម្អាត វានឹងករមេរោគកាន់តែច្រើន ដែលអាចនាំឱ្យមានការបង្ករោគ និងរលាកភ្នែកបាន៕