ការដែលជួបបញ្ហារលូតកូនម្តងៗពិតជារឿងប៉ះទង្គិចដ៏ធ្ងន់ធ្ងរមួយណាស់សម្រាប់គូរស្វាមីភរិយាគ្រប់រូប។ ការរលូតកូនដោយខ្លួនឯងច្រើនតែមិនអាចសម្គាល់ដឹងតាមរយៈការអាការៈផ្សេងៗឡើយ ប៉ុន្តែករណីបែបនេះមានប្រហែល ១៥ ទៅ២០ភាគរយប៉ុណ្ណោះ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះបើសិនជាអ្នកកំពុងតែគិតចង់យកកូន យកល្អគួរតែចាប់ផ្តើមត្រៀមលក្ខណៈជាមុនសិន។ ការពិនិត្យសុខភាពមុនពេលមានផ្ទៃពោះគឺជារឿងសំខានដើម្បីជួយឲ្យឱកាសនៃការមានផ្ទៃពោះមានសុខភាពល្អទាំងម្តាយ និងកូន។ យ៉ាងណាមិញអ្នកក៏គួរយល់ដឹងអំពីកត្តាដែលនាំឲ្យរលូតកូនដែរដូចជា៖
ខ្លួនមានជំងឺ
របៀបរស់នៅមានសុខភាព ការញ៉ាំអាហារត្រឹមត្រូវ ទម្ងន់រាងកាយល្អសុទ្ធតែជួយឲ្យកូនមានសុខភាពល្អ។ បើសិនជាអ្នកកំពុងតែមានជំងឺមួយចំនួនហើយនោះ អ្នកត្រូវតែគ្រប់គ្រងវាឲ្យបានល្អ ឬផ្លាស់ប្តូរថ្នាំប្រើប្រាស់ណាដែលអាចបង្ការការរលូតកូន ឬកូនកើតមកខូចអវៈយវៈបាន។ ជំងឺទឹកនោមផ្អែមដែលមិនបានពញយាបាល ឬត្រៀមកើតជំងឺទឹកនោមផ្អែមអាចធ្វើឲ្យកូនកើតមកខូចអវៈយវៈបាន។
ក្រពេញទីរ៉ូអ៊ីត
អ័រម៉ូនរបស់ក្រពេញទីរ៉ូអ៊ីតដើរតួនាទីសំខាន់ណាស់ក្នុងពេលមានផ្ទៃពោះសម្រាប់ការលូតលាស់កូនដ៏មានសុខភាពល្អ និងការថែរក្សាសុខភាពរបស់ម្តាយផងដែរ។ អ័រម៉ូននេះសំខាន់ណាស់សម្រាប់ការអភិវឌ្ឈន៍ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទរបស់ទារក។ នៅត្រីមាសដំបូង ទារកត្រូវការអ័រម៉ូនទីរ៉ូអ៊ីតរបស់ម្តាយតាមរយៈការផ្គត់ផ្គង់ពីសុក។ នៅសប្តាហ៍ទី ១២ ក្រពេញទីរ៉ូអ៊ីតរបស់កូនចាប់ផ្តើមបំពេញមុខងាររបស់វា។ ការដែលមានអ័រម៉ូនទីរ៉ូអ៊ីតចេញច្រើនពេក និងតិចពេកសុទ្ធតែអាចបណ្តាលឲ្យរលូតកូនបានទាំងអស់។ ដូច្នេះ អ្នកត្រូវតែមានការប្រុងប្រយ័ត្នបន្ថែម និងពិនិត្យរកបញ្ហានេះផងនៅពេលរៀបគម្រោងមានផ្ទៃពោះ។
ការចាក់វ៉ាក់សាំង
អ្នកគួរតែចាក់វ៉ាក់សាំឲ្យបានគ្រប់គ្រាន់ និងដឹងអំពីស្ថានភាពសុខភាពអ្នកផង។ ជំងឺស្អូចគឺជាជំងឺឆ្លងដោយសារវីរុសមួយប្រភេទដែលអាចឆ្លងនៅពេលទើបតែមានផ្ទៃពោះភ្លាមៗ ហើយវាក៏អាចធ្វើឲ្យកូនខូចអវៈយវៈបានដែរ ដូច្នេះ អ្នកត្រូវតែចាក់វ៉ាក់សាំងជំងឺនេះមុនពេលមានផ្ទៃពោះដើម្បីបង្ការផលវិបាករបស់វា។ ការចាក់វ៉ាក់សាំងត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវអាចជួយឱ្យអ្នកមានសុខភាពល្អ និងមិនឲ្យកូនមានជំងឺធ្ងន់ធ្ងរបានផង។
សារធាតុពុល
ចូរចៀសវាងសារធាតុពុល និងសារធាតុគ្រោះថ្នាក់នានានៅមជ្ឈដ្ឋានដែលអ្នកធ្វើការ ឬក្នុងផ្ទះដូចជា ថ្នាំសម្លាប់សត្វល្អិត ថ្នាំបាញ់សក់ លាមកសត្វ ឬលាមកឆ្មាជាដើម។ សារធាតុទាំងនេះអាចធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធប្រដាប់បន្តពូជទាំងបុរស និងស្រ្តីបាន។ ការប៉ះពាល់ទៅនឹងសារធាតុទាំងនេះតែបន្តិចក៏អាចនាំឲ្យរលូតកូនដែរ។
ផលិតផលថែរក្សាសម្ផស្ស
ថ្នាំលាបក្រចក ក្រែមលាបមាត់ និងផលិតផលថែរក្សាសម្ផស្សផ្សេងៗទៀតសុទ្ធតែអាចមានសារធាតុគីមីដូចជា Phthalate និងជាតិសំណរដែលអាចប៉ះពាល់ដល់ការលូតលាស់របស់ទារកទាំងអស់។ អ្នកត្រូវតែកាត់បន្ថយការប្រើប្រាស់របស់អស់ទាំងនេះ។
អាហារកែឆ្នៃ
ជីវជាតិដើរតួនាតីខ្លាំងណាស់សម្រាប់ការលូតលាស់ទារកដ៏មានសុខភាពល្អ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ អាហារណាដែលមានបញ្ជាក់ថាមានថ្នាំសម្លាប់សត្វល្អ មានសារធាតុរក្សាគុណភាពអាហារ និងសារធាតុគីមីផ្សេងៗទៀតសុទ្ធតែអាចបណ្តាលឲ្យកូនកើតមកខូចអវៈយវៈទាំងអស់៕