ការធាត់ជ្រុល គ្រឿងស្រវឹង ជំងឺរលាកថ្លើមប្រភេទ B និង C គឺជាមូលហេតុចំបងបំផុតរបស់ជំងឺថ្លើមរ៉ាំរ៉ៃ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះតើមានវិធីអ្វីខ្លះទៅដែលអាចជួយឲ្យថ្លើមមានសុខភាពល្អរហូត និងកុំឲ្យមានជំងឺដ៏ធ្ងន់ធ្ងរនេះបានទៅ?
យល់ដឹងអំពីការឆ្លងជំងឺរលាកថ្លើម
ការញ៉ាំអាហារដែលចម្អិននៅផ្ទះដោយខ្លួនឯង គួរតែធ្វើយ៉ាងណាជាអាហារមានអនាម័យ ឆ្អឹងល្អ ហើយទឹកក៏គួរតែដាំឲ្យពុះដែរចាំទទួលទាន។ អ្នកក៏គួរតែមានការប្រុងប្រយ័ត្នចំពោះការហែលទឹកដែរ ជាពិសេសត្រូវតែជ្រើសរើសអាងហែលទឹកណាដែលមានការសម្លាប់មេរោគបានត្រឹមត្រូវផង។
ប្រុងប្រយ័ត្នចំពោះការបញ្ចូលឈាមគ្រប់ប្រភេទ
បើសិនជាឈាមមានជំងឺឆ្លង វាទំនងជាធ្វើឲ្យអ្នកមានជំងឺក្រិនថ្លើម និងមហារីកថ្លើមដោយសារតែឆ្លងជំងឺរលាកថ្លើមប្រភេទ B និង C ពីការបញ្ចូលឈាមដែរ។ ដូច្នេះគួរតែមានការប្រុងប្រយ័ត្នឲ្យមែនទែននៅពេលសុំឈាមពីធនាគាឈាម។
ប្រុងប្រយ័ត្នចំពោះសម្ភារៈពេទ្យនិងវះកាត់
សម្ភារៈពេទ្យ និងវះកាត់ណាដែលមានមុខស្រួចៗពិតជាងាយចម្លងជំងឺរលាកថ្លើមប្រភេទ B និង C ណាស់។ ដូច្នេះអ្វីដែលអាចធ្វើបានគួរតែប្រើប្រាស់សម្ភារៈនេះម្តងហើយត្រូវតែបោះចោលជាពិសេសសឺរ៉ាង និងម្ជុរចាក់ថ្នាំតែម្តង។
កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
ការញ៉ាំគ្រឿងស្រវឹងច្រើនអាចមានផលប៉ះពាល់ដល់ផ្លូវរំលាយអាហារទាំងមូល ប៉ុន្តែអ្វីដែលប៉ះពាល់កាន់តែខ្លាំងនោះគឺថ្លើមទៅវិញទេ។ ជំងឺខ្លាញ់រុំថ្លើម រលាកថ្លើមដោយសារគ្រឿងស្រវឹង ក្រិនថ្លើមដោយសារគ្រឿងស្រវឹង និងមហារីកថ្លើមច្រើនតែកើតមានជាញឹកញាប់លើអ្នកញ៉ាំគ្រឿងស្រវឹងច្រើនៗ។ ដូច្នេះចូរកាត់បន្ថយការញ៉ាំគ្រឿងស្រវឹងឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។
រួមភេទដោយមានការការពារ
ចូរប្រាកដថាអ្នកបានធ្វើការការពារខ្លួនឯងក្នុងពេលរួមភេទ ជាពិសេសពេលមានដៃគូររួមភេទច្រើនដើម្បីកុំឲ្យឆ្លងជំងឺរលាកថ្លើមប្រភេទ B និង C។ វីរុសបង្កជំងឺរលាកថ្លើមអាចឆ្លងតាមរយៈការរួមភេទបានដែរ។
សម្រកទម្ងន់
ការធាត់ជ្រុលគឺជាកត្តាប្រឈមនឹងជំងឺក្រពះពោះវៀនដ៏ចំបងមួយ ហើយវាក៏ជាដើមហេតុដ៏សំខាន់របស់ជំងឺថ្លើមរ៉ាំរ៉ៃផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកមានជំងឺធាត់ជ្រុល ចូរប្រាកដថា អ្នកហាត់ប្រាណរយៈពេល ៣០នាទីជារៀងរាល់ថ្ងៃ ឬអាចដើរលឿនៗដើម្បីសម្រកទម្ងន់។ ការហាត់ប្រាណគឺជាអ្វីដែលអ្នកត្រូវធ្វើ ជាពិសេសដើម្បីសម្រកទម្ងន់ និងបន្ថយការប្រឈមជំងឺថ្លើមនៅថ្ងៃអនាគត់៕