ប្រសិនជាអ្នកមិនចង់ឲ្យមានខ្លាញ់រុំថ្លើម អ្នកគួរតែពិសារអាហារទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែពិសារតែបៃតង ព្រោះនៅក្នុងនោះមានសារធាតុដែលអាចជួយការពារមិនឲ្យថ្លើមរបស់អ្នកមានខ្លាញ់រុំ។
- ការ៉ុត នឹងជួយកាត់បន្ថយមិនឲ្យរាងកាយអ្នកសម្បូរទៅដោយខ្លាញ់។ ម្យ៉ាងទៀត វាក៏អាចជួយជម្រះជាតិពុលក្នុងរាងកាយរបស់អ្នកផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយកើតជំងឺផ្សេងៗនោះទេ។
- ចំណែកត្រចៀកកណ្តុរវិញ នឹងជួយបញ្ចុះកាឡូរីក្នុងរាងកាយអ្នក។ ជាពិសេស វានឹងធ្វើឲ្យថ្លើមអ្នកមានសុខភាពល្អ ថែមទាំងជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកផងដែរ។
- ខ្ទឹមស មានសមត្ថភាពខ្ពស់ក្នុងការសម្លាប់មេរោគ។ ដូចនេះ ក្រោយពេលដែលអ្នកបរិភោគរួច វាមិនត្រឹមតែធ្វើឲ្យអ្នកមិនងាយប្រឈមមុខនឹងជំងឺផ្សេងៗនោះទេ ថែមទាំងអាចជួយការពារមិនឲ្យថ្លើមអ្នកមានខ្លាញ់រុំទៀតផង។
- ប៉េងប៉ោះ នឹងធ្វើឲ្យអ្នកចៀសផុតពីជំងឺលើសសម្ពាធឈាម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយបញ្ចុះខ្លាញ់ក្នុងរាងកាយអ្នកផងដែរ។ ជាពិសេស វាក៏អាចជួយរំលាយអាហារផងដែរ។
- ក្រូចឆ្មារ មិនត្រឹមតែបញ្ចុះខ្លាញ់ ថែមទាំងអាចជួយបញ្ចេញជាតិពុលទៀតផង។ ដូចនេះ អ្នកអាចយកវាមកឆុងទឹកញ៉ាំបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)