Join with Health.com.kh on Telegram

ធ្លាប់ឆ្ងល់ឬអត់ថាតើគួរធ្វើបែបណាខ្លះទៅប្រសិនបើកន្លាតខាំ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលគួរធ្វើដើម្បីទប់ស្កាត់ការឆ្លងមេរោគ ព្រមទាំងបំបាត់ការឈឺចាប់ឆាប់រហ័ស ៖

១. លាងកន្លែងរបួសជាមួយសាប៊ូនិងទឹក

ក្រោយពេលកន្លាតខាំភ្លាមត្រូវប្រញាប់លាងសម្អាតកន្លែងរបួសជាមួយសាប៊ូនិងទឹកក្ដៅឧណ្ហៗដើម្បីសម្លាប់បាក់តេរីទប់ស្កាត់ការឆ្លងមេរោគ។

២. ស្អំទឹកកក

ប្រសិនបើការលាងសម្អាតរបួសជាមួយសាប៊ូនិងទឹកនៅតែមិនធ្វើឱ្យបាត់ឈឺចាប់ ចូរស្អំទឹកកកមួយដុំតូចពីលើសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។

៣. ខ្ទឹមបារាំង

អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែត្រដុសខ្ទឹមបារាំងមួយចំណិតតូចពីលើកន្លែងរបួសជាការស្រេច។ វិធីនេះមិនត្រឹមតែជួយសម្លាប់មេរោគបាក់តេរីប៉ុណ្ណោះទេ ប៉ុន្តែក៏កាត់បន្ថយការឈឺចាប់ផងដែរ។

៤. សំបកចេក

បើមិនចូលចិត្តក្លិនខ្ទឹមបារាំង អ្នកអាចប្រើប្រាស់សំបកចេកជំនួសបាន។

៥. អាល់កុល

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងសម្អាតរបួសជាមួយនឹងអាល់កុលសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។ វិធីនេះជួយសម្លាប់មេរោគនិងកាត់បន្ថយការហើម៕