ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្នកម្តាយ៣ប្រភេទដែលមិនអាចពិសារនំលោកខែបានឡើយ។ តើមាននរណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកម្តាយដែលងាយឡើងទម្ងន់លឿន មិនគួរញ៉ាំនំលោកខែទេ ព្រោះក្នុងនោះមានផ្ទុកសារធាតុខ្លាញ់ច្រើន ដែលអាចធ្វើឲ្យអ្នកឡើងទម្ងន់កាន់តែលឿនទ្វេដង។
- អ្នកម្តាយដែលមានសុខភាពខ្សោយ ក៏មិនគួរបរិភោគដែរ ព្រោះក្នុងនោះមានខ្លាញ់ខ្ពស់ មានស្ករខ្ពស់ ដោយធ្វើឲ្យអ្នកម្តាយមិនងាយរំលាយអាហារឡើយ។ ជាហេតុដែលធ្វើឲ្យសុខភាពរបស់អ្នកម្តាយកាន់តែខ្សោយទៅៗបាន។
- អ្នកម្តាយដែលមានជំងឺទឹកនោមផ្អែម ក៏មិនអាចបរិភោគបានដែរ ព្រោះក្នុងនោះមានផ្ទុកជាតិស្ករខ្ពស់ ដោយធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរបាន។ ជាហេតុដែលអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ក្រៅពីអ្នកម្តាយ៣ប្រភេទខាងលើនេះ អ្នកម្តាយដទៃដែលមានពរពោះ ក៏មិនគួរញ៉ាំនំនេះច្រើនដែរ ដោយនៅពេលដែលពិសារ គួរតែបរិភោគនំដែលមានជាតិស្ករទាប ហើយញ៉ាំជាមួយទឹក ឬតែ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក និងកូនក្នុងផ្ទៃ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)