ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាយុដែលកូនអាចញ៉ាំនំលោកខែ ហើយពីវិធីក្នុងការបរិភោគប្រកបដោយសុខភាពល្អ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កូនដែលមានអាយុក្រោម៣ឆ្នាំ មិនគួរឲ្យគេញ៉ាំនំលោកខែឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពកូន។ ប៉ុន្តែបើកូនមានអាយុលើសពី៣ឆ្នាំ នោះអ្នកអាចឲ្យគេញ៉ាំបាន។ ថ្វីត្បិតតែអាចឲ្យកូនបរិភោគនំលោកខែបាន ប៉ុន្តែមិនគួរច្រើនពេកទេ ព្រោះពេលដែលកូនពិសារច្រើន នឹងធ្វើឲ្យក្រពះកូនរងសម្ពាធ ដោយធ្វើឲ្យកូនអាចប្រឈមមុខនឹងការហើមពោះ រំលាយអាហារមិនបានល្អ ថែមទាំងរាករូសផងដែរ។ ជាពិសេស អ្នកមិនគួរឲ្យកូនញ៉ាំនំលោកខែ ជាមួយនឹងទឹកក្រូចផ្សេងៗ ឬភេសជ្ជៈដែលផ្អែមៗទេ ព្រោះអាចធ្វើឲ្យកូនក្តៅក្នុងបាន។ ដូចនេះ អ្នកគួរតែឲ្យកូនញ៉ាំជាមួយទឹកធម្មតា ទើបកូនមិនងាយក្តៅក្នុង។ នំដែលក្លាសេ ក៏អ្នកមិនគួរឲ្យកូនញ៉ាំដែរ ប៉ុន្តែបើចង់ឲ្យកូនពិសារ អ្នកអាចយកទៅកម្តៅជាមុនសិន ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កូន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)