ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ល្អដែលអ្នកម្តាយគួរតែធ្វើក្នុងពេលកូនខ្ចី។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលសុខភាពអ្នកម្តាយមិនមានបញ្ហា ហើយអ្នកសម្រាលដោយធម្មជាតិ គួរតែចុះពីលើគ្រែដើរខ្លះ ឬធ្វើចលនាខ្លះ ទើបអាចធ្វើឲ្យឈាមកង្វក់ធ្លាក់ចុះអស់ ហើយធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការបានល្អ។ ជាហេតុដែលធ្វើឲ្យសុខភាពអ្នកឆាប់រឹងមាំមកវិញ។
  2. អ្នកគួរតែស្រូបយកខ្យល់អាកាសបរិសុទ្ធខ្លះ មិនគួរឃុំខ្លួននៅតែក្នុងបន្ទប់ទេ ទើបមិនធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោម។
  3. ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកគួរតែញ៉ាំស៊ុបមាន់ញីឲ្យបានច្រើន ព្រោះអាចជួយឲ្យសុខភាពអ្នកល្អ ថែមទាំងជួយឲ្យអ្នកមានទឹកដោះច្រើនដើម្បីបំបៅកូនបានផងដែរ។
  4. អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើនក្រោយសម្រាលកូនរួច ទើបសុខភាពអ្នកឆាប់ត្រឡប់មកសភាពដើមវិញ មិនកាន់តែខ្សោយទៅៗ។
  5. អ្នកគួរតែពិសារបន្លែ និងផ្លែឈើឲ្យបានច្រើន ប៉ុន្តែផ្លែឈើដែលទើបតែយកចេញពីទូរទឹកកក អ្នកមិនគួរបរិភោគភ្លាមទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)