អ័រម៉ូនតេស្តូស្តេរ៉ូនគឺជាអ័រម៉ូនភេទប្រុស ប៉ុន្តែស្រ្តីក៏មានដែរ គ្រាន់តែមានចំនួនតិចតួច។ ការផលិតរបស់អ័រម៉ូននេះចំពោះមនុស្សប្រុសនឹងកើនខ្លាំងក្នុងពេលពេញវ័យ ហើយក៏ចាប់ផ្តើមថយចុះដែរក្រោយពីអាយុ ៣០ឆ្នាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជារៀងរាល់ឆ្នាំក្រោយពីអាយុ ៣០ឆ្នាំ អ័រម៉ូននេះនឹងចាប់ផ្តើមថយចុះបន្តិចម្តងៗ ក្នុងអត្រាមួយ ១ភាគរយក្នុងមួយឆ្នាំ។ ការថយចុះនេះហើយគឺជាលទ្ធផលនៃភាពចាស់ទៅតាមអាយុ និងជារឿងធម្មជាតិដែរ។ 

យ៉ាងណាមិញ អ័រម៉ូនតេស្តូស្តេរ៉ូនមានតួនាទីច្រើនដែរក្នុងរាងកាយមនុស្សប្រុសដូចជា៖

  • ផ្តល់ចំណង់ផ្លូវភេទ
  • ផលិតមេជីវិតឈ្មោល
  • ពង្រឹងដល់សាច់ដុំ ឬបង្កើនទំហំសាច់ដុំ
  • ចែកចាយជាតិខ្លាញ់ក្នុងខ្លួន
  • ផ្តល់ភាពរឹងមាំដល់ឆ្អឹង
  • ផលិតកោសិកាគ្រាប់ឈាមក្រហម

ដោយសារតែអ័រម៉ូនតេស្តូស្តេរ៉ូនមានមុខងារច្រើនក្នុងខ្លួន ដូច្នេះការថយចុះរបស់វានឹងប៉ះពាល់យ៉ាងខ្លាំងដល់រាងកាយ និងផ្លូវចិត្ត។ 

ការប្រែប្រួលរាងកាយមួយចំនួនអាចកើតឡើងចំពោះរាងកាយបុរសបើសិនជាចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះខ្លាំងដូចជា៖ 

  • កើនជាតិខ្លាញ់ក្នុងរាងកាយ
  • សាច់ដុំកាន់តែស្វិតទៅៗ
  • ឆ្អឹងចាប់ផ្តើមផុយ
  • សក់ជ្រុះកាន់តែច្រើន
  • ជាលិការខ្លាញ់នៅដើមទ្រូងហើម ឬតឹង
  • មានអារម្មណ៍ក្តៅៗពេញខ្លួន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • អស់កម្លាំងកាន់តែខ្លាំង
  • ការរំលាយជាតិខ្លាញ់មានការប៉ះពាល់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង