ការបំបៅដោះកូនអាចមានប្រសិទ្ធភាពជាការពន្យាកំណើតបែបធម្មជាតិរហូតដល់ ៦ខែឯណោះ ក្រោយពីសម្រាលកូនរួច។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះដើម្បីធ្វើឲ្យការបំបៅដោះកូនអាចកាត់បន្ថយការមានផ្ទៃពោះបាន អ្នកត្រូវតែ៖
- ចាប់ផ្តើមបំបៅដោះកូនក្រោយពីសម្រាលរួចរហូត
- ឲ្យកូនបៅតែទឹកដោះតែមួយគត់
- បំបៅដោះកូនទៅតាមតម្រូវការរបស់គេ មិនមែនតាមការនឹកឃើញនោះទេ
- អ្នកក៏មិនមានឃើញមករដូវអ្វីដែរ
សារធាតុ Prolactin គឺជាអ័រម៉ូនមួយប្រភេទដែលមាននាទីបង្កើតទឹកដោះ។ វាក៏ជួយបញ្ចេញអ័រម៉ូនជាច្រើនដែលធ្វើឲ្យជ្រុះអូវ៉ុលផងដែរ។ ស្ថិតក្រោមកាលៈទេសៈត្រឹមត្រូវ ការបំបៅដោះកូនអាចពន្យាពេលការជ្រុះអូវ៉ុល និងធ្វើឲ្យរដូវវិលមករកធម្មតាវិញបាន។ ដូច្នេះបើគ្មានការជ្រុះអូវ៉ុលទេ វាក៏គ្មានមេជីវិតញីដើម្បីឲ្យមេជីវិតឈ្មោលរលាយចូលគ្នាបង្កើតជាការមានផ្ទៃពោះទៀតដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការបំបៅដោះកូនដើម្បីពន្យាកំណើតមានប្រសិទ្ធភាពបានត្រឹមតែ ៦ខែដំបូងក្រោយពីសម្រាលកូនប៉ុណ្ណោះ។ វិធីសាស្រ្តមួយនេះក៏ត្រូវការការលះបង់សម្រាប់បំបៅដោះកូនតែមួយមុខគត់ផងដែរ។ បើសិនជាអ្នកបំបៅកូនដោយម្សៅទឹកដោះគោវិញ អ្នកពិតជាមានឱកាសមានផ្ទៃពោះមិនខាន។ បន្ថែមពីនេះទៅទៀត បើសិនជា រដូវអ្នកមកទៀងទាត់វិញហើយ វិធីនេះក៏លែងមានប្រសិទ្ធភាពទៀតដែរ។
វាពិតជាអាចទៅរួចក្នុងការមានផ្ទៃពោះមុនពេលអ្នកមករដូវជាលើកដំបូងក្រោយពីមានផ្ទៃពោះរួច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ហើយរឿងនេះក៏ច្រើនតែកើតឡើងនៅរយៈពេល ៦ខែក្រោយផងដែរ៕