ឆ្អឹង និងឆ្អឹងខ្ចីដែលបែកចែកតំបន់ខាងក្នុងរបស់ច្រមុះគេហៅថាខ្ទង់ច្រមុះ ឬ Septum។ ការវៀចរបស់ខ្ទង់ច្រមុះមួយនេះកើតឡើងនៅពេលវាមិនស្ថិតនៅចំកណ្តាល ដែលជាហេតុធ្វើឲ្យផ្លូវចង្ហើមក្នុងច្រមុះមានទំហំមិនស្មើគ្នាបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្វីបើខ្ទង់ច្រមុះដែលវៀចនេះអាចកើតឡើងលើមនុស្សគ្រប់គ្នាក៏ដោយ តែការមានរបួស ឬបាក់បែកទៅនឹងច្រមុះច្រើនតែជាដើមហេតុនាំឲ្យខ្ទង់ច្រមុះវៀចជាញឹកញ៉ាប់។ ជាធម្មតា ការវៀចខ្ទង់ច្រមុះនឹងបណ្តាលឲ្យពិបាកដល់ការដកដង្ហើមតាមច្រមុះ មានការបង្ករោគនៅក្នុងប្រហោងឆ្អឹងមុខ (Sinus Infection) និងឈាមច្រមុះបាន។
បើសិនជាអាការៈនៃការវៀចឆ្អឹងច្រមុះនេះមានលក្ខណៈធ្ងន់ធ្ងរខ្លាំង គ្រូពេទ្យអាចនឹងណែនាំឲ្យធ្វើការវះកាត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការវះកាត់កែខៃខ្ទង់ច្រមុះឲ្យល្អឡើងវិញ (Septoplasty) គឺជាករណីដែលគេធ្វើជាញឹកញាប់សម្រាប់ព្យាបាល ហើយវាច្រើនតែមិនបង្កជាការជាំនៅស្បែកខាងក្រៅ ឬមានផលរំខានក្រោយវះកាត់អ្វីទាំងអស់៕