តើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តញ៉ាំកាហ្វេមួយពែងគ្រប់ពេលមានអារម្មណ៍ស្រ្តេសមែនទេ? យើដឹងហើយថា ជាតិកាហ្វេអ៊ីនក្នុងកាហ្វេគឺជាសារធាតុភ្ញោច ហើយវាក៏អាចជួយឲ្យមានអារម្មណ៍ល្អក្នុងពេលស្រ្តេសបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែបើសិនជាអ្នកមានប្រតិកម្មនឹងជាតិកាហ្វេអ៊ីន គ្រាន់តែញ៉ាំតិចៗជាពិសេសកាហ្វេស្រស់នៅពេលស្រ្តេសខ្លាំង អាចជារឿងមិនល្អឡើយ ព្រោះវាអាចបង្កជាផលរំខានដូចជា ឈឺក្បាល ធីងធោង ញ័រទ្រូង លើសសម្ពាធឈាម មានបញ្ហាក្រពះ ញ័រដៃ និងថប់អារម្មណ៍ជាដើម។
ទៅបីជាយ៉ាងណាក៏ដោយ វានៅតែជារឿងល្អមួយដែលមានវិធីខុសៗគ្នាជាច្រើនអាចបំបាត់ស្រ្តេសបានដោយមិនមានផលរំខាន ជាពិសេសអាចប្រើដើម្បីជំនួសការញ៉ាំកាហ្វេតែម្តង។ របស់ទាំងអស់នោះមានដូចជា៖
តែបៃតង
ខណៈពេលដែលវាគឺជាការពិតមួយត្រង់ថា តែបៃតងនៅតែផ្ទុកជាតិកាហ្វេអ៊ីន តែវាមានតិចជាងកាហ្វេរហូតដល់ពាក់កណ្តាលឯណោះ។ ម៉្យាងវិញទៀត វាមិនទំនងសោះដែលថា ការញ៉ាំកាហ្វេអ៊ីនប្រភេទនេះច្រើនបង្កជាអាការៈខ្លាំងក្លាដូចកាហ្វេ។ នេះដោយសារតែ តែបៃតងផ្ទុកទៅដោយសារធាតុគីមីសម្រួលដល់ផ្លូវចិត្ត ជាពិសេសជួយឲ្យមានអារម្មណ៍ធូរស្រាលច្រើន។
តែខ្មៅ
តើអ្នកចូលចិត្តញ៉ាំកាហ្វេខ្មៅៗ និងល្វីងមែនទេ? ការញ៉ាំតែខ្មៅមួយពែងអាចជារឿងល្អវិញ។ កាលណាអ្នកទុកថង់តែខ្មៅក្នុងទឹកក្តៅកាន់តែយូរ ទឹកតែនោះនឹងកាន់តែខ្មៅ ហើយល្វីងកាន់តែខ្លាំង ដូច្នេះវាពិតជាអាចជំនួសកាហ្វេខ្មៅ និងល្វីងដែលអ្នកតែងតែចូលចិត្តញ៉ាំនោះបាន។
តែជីអង្កាម
ក្នុងករណីដែលអ្នកមានប្រតិកម្មនឹងជាតិកាហ្វេអ៊ីន ហើយមិនអាចញ៉ាំតែខាងលើបានទេ ក៏កុំបារម្ភអ្វីដែរ ព្រោះនៅមានតែមួយប្រភេទទៀតដែលគ្មានជាតិកាហ្វេអ៊ីនសោះ នោះគឺតែជីអង្កាម ដែលអាចបន្ថយស្រ្តេសបានយ៉ាងល្អដូចគ្នា។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាត្រូវបានគេរកឃើញដំបូងថា អាចសម្រួលដល់ការឈឺក្រពះបានដែរ៕