Mixed berry quark cake

មនុស្សភាគច្រើនសុទ្ធតែចូលចិត្តបរិភោគរបស់ដែលផ្អែមៗ មិនថាម្ហូប ឬបង្អែមឡើយ ប៉ុន្តែតើអ្នកដឹងទេថាវាអាចផ្តល់ផលអាក្រក់អ្វីខ្លះដល់អ្នក? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. វានឹងធ្វើឱ្យអ្នកធាត់ ព្រោះក្រោយពេលដែលអ្នកបរិភោគរបស់ដែលផ្អែមទាំងនេះចូលក្នុងរាងកាយហើយ មួយផ្នែកវានឹងរំលាយអស់ ហើយមួយផ្នែកទៀតវានឹងស្តុកទុកក្នុងសាច់ដុំនិងថ្លើមអ្នក ហើយមួយផ្នែកដែលនៅសល់ចុងក្រោយ វានឹងបំលែងទៅជាអាស៊ីតខ្លាញ់ដែលអាចធ្វើឱ្យអ្នកធាត់។
  2. នៅពេលដែលអ្នកពិសាររបស់ផ្អែមច្រើន វានឹងធ្វើឱ្យអ្នកមានជំងឺគេងមិនលក់ តាមការស្រាវជ្រាវបញ្ជាក់ថា ក្នុងមនុស្ស១០០០នាក់ដែលគេងមិនលក់ មាន៨៧ភាគរយដែលចូលចិត្តបរិភោគផ្អែម។
  3. វានឹងធ្វើឱ្យអ្នកប្រឈមមុខនឹងជំងឺជាច្រើន ជាពិសេសគឺជំងឺទឹកនោមផ្អែម ព្រោះក្រោយពេលដែលអ្នកបរិភោគច្រើន វានឹងធ្វើឱ្យឈាមអ្នកកាន់តែខាប់ ជាហេតុដែលអាចធ្វើឱ្យអ្នកមានជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន។
  4. អ្នកក៏អាចប្រឈមមុខនឹងជំងឺលើសឈាមដែរនៅពេលដែលរាងកាយអ្នកស្រូបយកជាតិស្ករច្រើន ព្រោះការស្រូបយកជាតិស្ករចូលទៅក្នុងរាងកាយច្រើន វាអាចធ្វើឱ្យរាងកាយអ្នកកាន់តែទ្រុឌទ្រោមទៅៗ នោះជំងឺដែលអ្នកមិនចង់កើត នឹងរត់មករកអ្នកជាមិនខានឡើយ។
  5. វានឹងអាចធ្វើឱ្យអ្នកប្រឈមមុខនឹងជំងឺមហារីកសុដន់ ព្រោះនៅពេលដែលជាតិស្ករចូលទៅច្រើន វាអាចធ្វើឱ្យបង្អាក់ការដំណើរការរបស់រាងកាយមួយចំនួន ដែលមិនអាចដំណើរការល្អ ដូចនេះអ្នកគួរតែបន្ថយបរិភោគរបស់ដែលផ្អែមច្រើន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)