អាហារដែលមានសារធាតុចិញ្ចឹមពិតជាសំខាន់ណាស់សម្រាប់កុមារគ្រប់រូប ដូចនេះបើកូនមិនព្រមបរិភោគ អ្នកគួរតែធ្វើដូចម្តេចទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកត្រូវតែបង្ហាយគេដោយប្រើឧទាហរណ៍ ដោយអ្នកត្រូវតែពិសារនៅចំពោះមុខកូន ដើម្បីឱ្យគេបរិភោគតាម។
  2. អ្នកត្រូវតែនាំកូនទៅដើរផ្សារជាមួយអ្នក ដើម្បីឱ្យគេឃើញបន្លែ និងផ្លែឈើគ្រប់ពណ៌ ហើយគេក៏អាចស្ទាបបានដែរ នោះគេនឹងចូលចិត្តបរិភោគហើយ។
  3. អ្នកអាចយកបន្លែ និងផ្លែឈើទាំងនេះទៅឆ្លាក់ជារូបតុក្កតាផ្សេងៗ នោះគេនឹងសប្បាយចិត្តនៅពេលដែលឃើញ ហើយថែមទាំងបរិភោគអស់ទៀតផង។
  4. អ្នកត្រូវតែសរសើរ ឬផ្តល់រង្វាន់ដល់កូននៅពេលដែលគេព្រមបរិភោគអាហារទាំងនេះអស់។
  5. អ្នកក៏អាចសួរយោបល់កូនបានដែរ ថាគេចង់បរិភោគអ្វីខ្លះ នោះវាងាយស្រួលក្នុងការចម្អិនឱ្យគេបរិភោគបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង