ការចងដៃស្បូនគឺជាវិធីសាស្រ្តបែបវិជ្ជសាស្រ្តមួយប្រភេទសម្រាប់ពន្យាកំណើតមួយជីវិត។ ការចងដៃស្បូនមានន័យថាជាវិធីដើម្បីបង្ការកុំឱ្យមេជីវិតញីធ្វើដំណើរចូលទៅក្នុងស្បូនដើម្បីបង្កកំណើត ហើយក៏មិនអោយមេជីវិតឈ្មោលធ្វើដំណើរទៅកាន់ដៃស្បូនដើម្បីជួបមេជីវិតញីបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការចងដៃស្បូនមិនប៉ះពាល់ដល់ការមករដូវរបស់មនុស្សស្រីឡើយ។
ការចងដៃស្បូនអាចធ្វើបានគ្រប់ពេលទាំងក្រោយសម្រាលកូន ឬប្រើរួមគ្នាជាមួយដំណើរការនៃការវះកាត់នៅពោះដូចជាការសម្រាលកូនដោយវះកាត់ជាដើម។
ការចងដៃស្បូនគឺជាវិធីសាស្រ្តវះកាត់ដើម្បីបញ្ឈប់ការមានផ្ទៃពោះរហូតដែលស្រ្តីប្រើប្រាស់ជាញឹកញាប់ ហើយក៏អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញអូវ៉ែបានដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការចងដៃស្បូនមិនសាកសមសម្រាប់ស្រ្តីគ្រប់គ្នាឡើយ។ គ្រូពេទ្យនឹងបញ្ជាក់កាន់តែច្បាស់ថាតើអ្នកមានការយល់ដឹងអំពីអត្ថប្រយោជន៍ និងផលរំខានពេញលេញហើយឬនៅចំពោះការធ្វើបែបនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រូពេទ្យក៏ប្រហែលជាត្រូវនិយាយជាមួយអ្នកអំពីជម្រើសផ្សេងៗទៀតដូចជា Hysteroscopic Sterilization ដែលជាវិធីដាក់ខ្សែ ឬឧបករណ៍ផ្សេងៗចូលទៅក្នុងបំពង់ដៃស្បូនដើម្បីឱ្យជាលិកាក្នុងបំពង់ដៃស្បូននោះទៅជាសម្លាក និងបិតផ្ជិតបំពង់នោះតែម្តង៕