ការដែលមានសក់ស្កូវគឺជារឿងធម្មតាទេសម្រាប់មនុស្សចាស់ ប៉ុន្តែបើសិនជាកើតលើមនុស្សវ័យក្មេង វាមិនមែនជារឿងធម្មតាឡើយ។ អ្នកខ្លះចាប់ផ្តើមចេញស្កូវសក់នៅពេលអាយុខ្ទង់ ២០ និង ៣០ឆ្នាំទៅហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយសារតែរបៀបរបបនៃការញ៉ាំអាហារ និងការផ្លាស់ប្តូររបៀបរស់នៅ វាបានក្លាយទៅជារឿងមួយធម្មតាទៅហើយដែលមនុស្សវ័យក្មេងសោះបែរជាមានសក់ស្កូវ។ ហេតុផលមួយផ្សេងទៀតដែលនាំឲ្យសក់ស្កូវដែរនោះគឺ មានភាពតានតឹងច្រើនពេក។ ប៉ុន្តែអ្នកមានដឹងទេថា មានអាហារអ្វីខ្លះដែលនាំឲ្យសក់ស្កូវកាន់តែច្រើនក្នុងវ័យក្មេងដែរទេ?

ជាតិផ្អែម

មនុស្សភាគច្រើនមិនបានដឹងទេថា ជាតិផ្អែមអាចធ្វើឲ្យសក់ទៅជាស្កូវបាននោះទេ។ រឿងនេះដោយសារតែឥទ្ធិពលឆាប់ចាស់របស់វាតែម្តង។ ជាតិផ្អែមអាចបន្ថយចំនួនវីតាមីន E ក្នុងឈាមបាន។ វីតាមីន E ត្រូវបានគេដឹងថា មានសារៈសំខាន់ណាស់ក្នុងការជួយឲ្យសក់លូតលាស់យ៉ាងមានសុខភាពល្អ ដូច្នេះកាលណាញ៉ាំផ្អែមកាន់តែច្រើន វាពិតជាមិនល្អចំពោះសុខភាពសក់ឡើយ។ មួយវិញទៀត ជាតិផ្អែមនឹងរំខានដល់ការបឺតស្រូបជាតិប្រូតេអ៊ីនទៅក្នុងរាងកាយ។ ប្រូតេអ៊ីនមានសារៈសំខាន់ណាស់ចំពោះធ្មេញ ឆ្អឹង និងសក់ ជាពិសេសផ្តល់ភាពខ្មៅរលោងដល់សក់តែម្តង។ 

ប្រូតេអ៊ីនសត្វខ្ពស់

សាច់សត្វមួយចំនួនមានជាតិប្រូតេអ៊ីនខ្ពស់ណាស់ ហើយប្រហែលជាមិនល្អចំពោះសក់ និងរាងកាយឡើយ។ ចាប់តាំងពីរាងកាយរបស់យើងមិនអាចរំលាយប្រូតេអ៊ីនសត្វបន្ថែមបាននោះ ដូច្នេះវានឹងបង្កើតជាអាស៊ីតអ៊ុយរិកកាន់តែច្រើនទៅវិញ។ អាស៊ីតអ៊ុយរិកមិនល្អចំពោះសក់ទេ ហើយក៏នាំឲ្យសក់ស្កូវបានដែរ។ 

ភេសជ្ជៈកំប៉ុង

តើអ្នកមានដឹងទេថា ភេសជ្ជៈមានជាតិហ្គាសមួយកំប៉ុងមានជាតិស្ករ ១០ស្លាបព្រាដែរទេ? ហើយស្ករទាំងនេះសុទ្ធតែជាស្ករសប្បនិមិត្តទៀត។ យើងតែងតែដឹងហើយថា ការទទួលទានស្ករទាំងនេះច្រើនពិតជាមិនល្អឡើយ ហើយក៏បណ្តាលឲ្យធ្មេញពុកទៀត។ អ្វីដែលជាបញ្ហានោះ វាក៏បង្កឲ្យសក់ស្កូវច្រើនដែរ។ 

អំបិលឬជាតិប្រៃ

មានមនុស្សមួយចំនួនចូលចិត្តញ៉ាំប្រៃខ្លាំងណាស់។ អ្នកជំនាញនិយាយថា ការញ៉ាំប្រៃច្រើនពិតជាមិនល្អឡើយបើសិនជាទទួលទានច្រើនជាង ២៣០០មីលីក្រាមក្នុងមួយថ្ងៃ។ បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺតម្រងនោមរ៉ាំរ៉ៃ ឬអាយុច្រើនជាង ៥១ឆ្នាំ អ្នកគួរតែកាត់បន្ថយឲ្យតិចជាង ១៥០០មីលីក្រាម។ យ៉ាងណាមិញ ជាតិសូដ្យូមក្នុងអាហារជាតិប្រៃ ក៏សំខាន់សម្រាប់តុល្យភាពជាតិទឹកក្នុងរាងកាយដែរ ដូច្នេះអ្នកមិនគួរណាមិនញ៉ាំវាសោះនោះទេ។ តែបើសិនជាញ៉ាំច្រើនពេក វាអាចនាំឲ្យសក់ស្កូវបាន។ 

សារធាតុ Monosodium Glutamate

សារធាតុមួយនេះច្រើនមានជាពិសេសក្នុងអាហារកែឆ្នៃ ហើយវាក៏ត្រូវបានគេដឹងទៀតថាអាចបង្កជាបញ្ហាសុខភាពច្រើនណាស់ រួមទាំងសក់ស្កូវទៀតផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សារធាតុនេះតែងមានក្នុងសាចក្រក ដំឡូងស្រួយ និងទឹកស៊ុប។ បើសិនជាអ្នកចង់រក្សាសក់ខ្មៅរហូតនោះ គួរតែចៀសវាងអាហារណាដែលមានដាក់ស្លាកសញ្ញា Monosodium Glutamate នេះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង