សុខភាពផ្លូវរំលាយអាហារ ជាពិសេសក្រពះពោះវៀនតែងតែជារឿងមួយសំខាន់សម្រាប់មនុស្សគ្រប់គ្នាព្រោះវាជាកន្លែងដែលរាងកាយប្រើនៅពេលញ៉ាំអាហារ។ បើសិនជាវាមិនមានសុខភាពល្អទេនោះ អ្នកពិតជានឹងមានបញ្ហាច្រើនជាមិនខានទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះបើសិនជាចង់បានក្រពះពោះវៀនមានសុខភាពល្អ អ្នកគួរតែជ្រើសរើសអាហារខាងក្រោមនេះទទួលទានឲ្យបានញឹកញាប់។
ផ្លែប៉ោម
ផ្លែប៉ោមសម្បូរជាតិសរសៃដែលអាចបំបាតបញ្ហាទល់លាមកបានយ៉ាងស័ក្តិសិទ្ធ។ ក្រៅពីនេះសារធាតុ Pectin ដែលមានក្នុងផ្លែប៉ោមដែរនោះ នឹងជួយបង្កើនសុខភាពបាក់តេរីល្អក្នុងពោះវៀន និងថែរក្សាស្រទាប់ខាងក្រៅរបស់ពោះវៀន។ ប៉ុន្តែអ្នកគួរតែចៀសវាងការញ៉ាំផ្លែប៉ោមនៅពេលមានបញ្ហាឈឺក្រពះ។
ឃឹនឆាយ
ឃឹនឆាយអាចជួយសម្រួលដល់ការធ្វើចលនារបស់ពោះវៀន ព្រោះតែវាសម្បូរទៅដោយជាតិសរសៃ ហើយក៏មានប្រយោជន៍ចំពោះភ្នាសក្រពះខាងក្រៅផងដែរ។ ក្រៅពីនេះវាក៏មានសារធាតុ Courmarin ដែលជាអង់ទីអុកស៊ីដង់មួយប្រភេទសម្រាប់បង្កើនសកម្មភាពកោសិកាគ្រាប់ឈាមសដើម្បីជួយឲ្យបញ្ហាក្រពះពោះវៀនឆាប់ជាសះស្បើយ។ ដើម្បីបានប្រយោជន៍ច្រើនបំផុតគួរតែញ៉ាំវាទាំងឆៅ។
ខ្ញី
ខ្ញីមានសមត្ថភាពប្រឆាំងនឹងការរលាក និងអង់ទីអុកស៊ីដង់ជាច្រើនដែលអាចទប់ស្កាត់មេរោគបង្កជំងឺ ជំរុញដល់របត់ឈាមរត់ និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។
ចេក
ផ្លែចេកមានសារធាតុ Frucooligosaccharides ដែលដើរតួជាប្រូបាយអូទិចសម្រាប់ថែរក្សាបាក់តេរីល្អៗក្នុងពោះវៀន។ ផ្លែចេកក៏ជួយស្តាអេឡិចត្រូលីត្រ និងប៉ូតាស្យូមឡើងវិញក្រោយពីបាត់បង់ដោយសារជំងឺរាក។ យ៉ាងណាមិញ វាមានជាតិស្ករខ្ពស់ ដូច្នេះគួរតែកុំញ៉ាំច្រើនពេកអី។
ផ្លែប័រ
ផ្លែប័រសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី ហើយក៏ល្អចំពោះអ្នក និងពោះវៀនផងដែរ។ ខ្លាញ់ប្រភេទនេះន៏ជួយរាងកាយបឺតស្រូបវីតាមីនរលាយក្នុងខ្លាញ់ដូចជា វីតាមីន K និង C ផងដែរ។
ត្រសក់
គ្រាប់ និងសម្បករបស់ត្រសក់មានជាតិសរសៃមិនរលាយដែលល្អចំពោះរាងកាយទាំងមូលតែម្តង។ វាក៏សម្បូរជាតិប៉ូតាស្យូមផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺវាមានជាតិទឹកច្រើន ដែលស័ក្តិសមបំផុតក្នុងការបង្គ្រប់ជាតិទឹកដល់រាងកាយ និងពោះវៀន ជាពិសេសអ្នកកំពុងតែមានបញ្ហារាករូស។
ល្ហុង
ផ្លែល្ហុងគឺជាផ្លែឈើដែលអាចប្រឆាំងនឹងការរលាកបានដោយសារតែវាមានវីតាមីន A និង C តែម្តង។ វាក៏មានអង់ស៊ីមរំលាយអាហារផងដែរ។
ទឹក
អ្វីដែលជារឿងសំខាន់ជាងគេនោះគឺវា កុំភ្លេចញ៉ាំទឹកឲ្យបានច្រើននៅពេលអ្នកកំពុងតែញ៉ាំអាហារមានជាតិសរសៃខ្ពស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាតិសរសៃនឹងបង្ការភាពខ្សោះជាតិទឹក និងថែរក្សារាងកាយទាំងមូលកាន់តែមានសុខភាពល្អ៕