តើអ្នកកំពុងតែសាំចិត្តខ្លាំងដោយសារតែ គ្រប់ពេលដែលក្រលេកឃើញស្បែកនៅប្រអប់ជើងចេះតែរបកស្បែកតិចៗមែនទេ? អ្នកប្រហែលជាអាចគិតថា ប្រអប់ជើងអ្នកកំពុងតែមានកើតអង្គែហើយទើបរបកស្បែកសៗបែបនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាបញ្ហានេះចេះតែកើតឡើងជាប់ យកល្អគួរតែទៅជួបពេទ្យជំនាញខាងរោគសើស្បែកដើម្បីពិនិត្យ និងព្យាបាល។ យ៉ាងណាមិញខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីមូលហេតុញឹកញាប់មួយចំនួននៃការរបកស្បែកនៅប្រអប់ជើង៖
រលាកពន្លឺព្រះអាទិត្យ
តើអ្នកចូលចិត្តដើរហាលថ្ងៃដោយមិនលាបឡេការពារកម្តៅព្រះអាទិត្យដែរទេ? បើអ៊ីចឹងមែន ការរបកស្បែកនៅប្រអប់ជើងទំនងជាងាយនឹងកើតឡើងណាស់ ព្រោះវាជាកន្លែងដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនជាងគេ។ ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេកអាចប្រឈមខ្លាំងនឹងជំងឺមហារីកស្បែកផង។
ការបង្ករោគដោយមេរោគផ្សិត
ប្រអប់ជើងដែលក្តៅ និងសើមគ្រប់ពេល គឺងាយនឹងមានការចម្លងរោគដោយមេរោគផ្សិតណាស់។ ក្រៅពីរបកស្បែកប្រអប់ជើងច្រើន អាការៈផ្សេងៗទៀតដូចជា ជើងទៅជាក្រហម និងរមាស់។ អ្នកពិតជាងាយនឹងកើតរោគផ្សិតនៅប្រអប់ជើងនាស់បើសិនជាអ្នកមិនបានជូតសម្ងួតប្រអប់ជើងឲ្យស្អាតល្អក្រោយពីងូតទឹករួច ពាក់ស្រោមជើងគគ្រិច ឬពាក់ស្រោមជើងទាំងសើម។
ការរលាកស្បែក
ការរលាកស្បែកគឺជាជំងឺស្បែគមួយប្រភេទដែលបង្កឡើងដោយសារធាតុជាច្រើនដូចជា សាប៊ូដុំ ផលិតផលគ្រឿងសម្អាង រុក្ខជាតិ និងជាតិដែកជាដើម។ ពេលខ្លះ ស្បែកជើងក៏ជាដើមហេតុនាំឲ្យមានបញ្ហានេះដែរ។ បើសិនជាអ្នកកំពុងតែមានបញ្ហារលាកស្បែកនៅជ៖ងហើយ យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីរកមើលមូលហេតុច្បាស់លាស់របស់វា។
ស្បែកជើងពាក់មិនត្រូវជើង
មានស្បែកជើងម៉ូត្រមួយចំនួនអាចនឹងពាក់មិនត្រូវជើងល្អ ឬក៏មិនអាចឲ្យជើងមានខ្យល់ដកដង្ហើមបានល្អឡើយ។ បើសិនជាអ្នកចូលចិត្តពាក់ស្បែកជើងបែបនេះមែន នោះអ្នកពិតជាប្រឈមខ្ពស់នឹងការរបកស្បែកនៅជើងណាស់ដោយសារតែការកកិត សម្ពាធ ញើស ឬកង្វះខ្យល់ដកដង្ហើម។
ការខ្សោះជាតិទឹក
វាមិនមានអ្វីអាថ៌កំបាំងឡើយដែលអ្នកយកចិត្តទុកដាក់ពីសម្រស់ភាគច្រើនតែងតែដឹងច្បាស់ថា ការខ្សោះជាតិទឹកអាចធ្វើឲ្យស្បែកស្ងួត និងងាយទៅជាជ្រីវជ្រួញបាន។ មែនហើយ ការខ្សោះជាតិទឹកក៏អាចមានឥទ្ធិពលដូចគ្នាមួយទៅលើស្បែករបស់ប្រអប់ជើង។ ករណីធ្ងន់ធ្ងរ វាអាចធ្វើឲ្យប្រអប់ជើងរបក ហើយទៅជាប្រេះផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ពិតណាស់ អ្នកគួរតែញ៉ាំទឹកឲ្យបាន ២លីត្រក្នុងមួយថ្ងៃដើម្បីការពារការខ្សោះជាតិទឹកក្នុងខ្លួន៕